header ads

Sponsor

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពី​ព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញដុតបំផ្លាញសម្លៀកបំពាក់ក្លែងបន្លំ នៅកន្លែងចាក់សំរាម ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក​មេបញ្ជាការរង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិ និងក្រោយពីទទួលបានពាក្យបណ្តឹង ស្តីពីការក្លែងបន្លំពាណិ​ជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬពាណិ​ជ្ជនាមរបស់សហគ្រាស ដែលបានប្តឹងមកស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដោយយោងទៅនឹងច្បាប់បទបញ្ជា និងការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការ កម្លាំងស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដំណើរការស៊ើបង្កេត នូវរាល់ការក្លែងបន្លំ ពាណិជ្ជសញ្ញា សេវាសញ្ញា និងម៉ាកសមូហភាព ឬពាណិ​ជ្ជនាម ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអបសាលាដំបូងរាជធានីភ្នំពេញ គឺនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងបានដំណើរការស៊ើបង្កេត និងឈានដល់ការបង្ក្រាប រឹបអូសបានសម្លៀកបំពាក់ក្លែងបន្លំចំនួនបីទីតាំង ដែលបង្ក្រាបបានខោអាវចំនួន ២៤៥៣កំប៉្លេ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្នោះ ហេង រស្មី បញ្ជូនទៅតុលាការ ដើម្បីបន្តនីតីវិធីផងដែរ។

លោក​ឧត្តមសេនីយ៍ឯក បានបន្តថា ការបង្ក្រាបនេះ គឺធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការក្លែងបន្លំកម្មសិទ្ធិបញ្ញាទាំងឡាយ ដែលបានកើតឡើងនៅទូទាំងប្រទេស ហើយក៏ជាសញ្ញាមួយដែលបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ហើយជនណា ដែលបានប្រព្រឹត្តនូវអំពើក្លែងបន្លំ ដែលច្បាប់ហាមឃាត់ គឺដាច់ខាតត្រូវតែមានការបង្ក្រាប និងអនុវត្តទៅតាមនីតិវិធី ដែលបានចែង ហើយជាក់ស្តែងសម្លៀកបំពាក់ចំនួន ២,៤៥៣កំប៉្លេ ដែលជាករណីនៃការក្លែងបន្លំកម្មសិទ្ធិបញ្ញានេះ គឺកម្លាំងអាវុធហត្ថបង្ក្រាបបានយ៉ាងជោគជ័យ និងទទួលបានលទ្ធផលល្អសើរ ហើយសង្ឃឹមថា ការក្លែងបន្លំទាំងឡាយ គឺនឹងមិនមានតទៅទៀតឡើយ។

តាមការ​សំណូមពរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិ និងដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីលុបបំបាត់ផលិតផលក្លែងក្លាយ នៅថ្ងៃនេះ គឺយើងបានដំណើរការដុតបំផ្លាញចោលសម្លៀកបំពាក់ទាំងអស់ ដោយមានការចូលរូមពី ព្រះរាជអាជ្ញា តំណាងសហព័ន្ធកីឡាបាល់ទាតិជាតិ កម្លាំងអាវុធហត្ថ និងអាជ្ញាធរដែនដីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post