header ads

Sponsor

កាលពីម្សិលមិញព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តមវិល្លាម បានបង្ហាឯកសារទាក់ទងនឹងបញ្ហាដីធ្លីស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានលើកឡើងថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មេីលងាយ សម្ដេចតេជោ ហ៊ុន សែន

រហូតមកដល់ថ្ងៃទី ០៣ ខែមីនា នេះ ឯកឧត្តម វិល្លាមនៅតែបន្តបង្ហាញភស្តុតាងជាបន្តបន្ទាប់ ទៀត និងបានលើកឡើងបន្តទៀតថា៖

បេីខុសត្រូវទទួលខុស កុំខ្វះក្រមសីលធម៌ ចំណុចដែលសម្ដៅថាលោកយន្ត មីន ព្រហេីននោះ គឺការចេញលិខិតបំពានលេីលិខិតថ្នាក់ជាតិរបស់ក្រសួង កសិកម្មលេខ១០៨២ ដែលយោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ចុះថ្ងៃទី៣១ មករា ២០១៩ ចំណុចនេះហេីយជាភស្តុតាងបញ្ជាក់ថាលោក យន្ត មីន ព្រហេីននោះ ។ ខណៈដែលលិខិតរបស់លោកយន្តមីន ចេញនៅថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០១៩ មានលក្ខណៈនិងអត្ថន័យផ្ទុយទាំងស្រុងនិងលិខិតរបស់ថ្នាក់ជាតិ ។

ក្នុងនាមជាមន្ត្រីថ្នាក់ក្រោមជាតិសុំកុំមានអត្តចរឹតខ្វះក្រមសីលធម៌មិនព្រមទទួលកំហុសបែរជាចេញលិខិតជូនដំណឹងវាយប្រហារមកមន្ត្រីថ្នាក់ជាតិបន្តទៅទៀត៕

ការឆ្លើយតបតាមរយៈរដ្ឋបាលខេត្ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post