header ads

Sponsor

ភ្នំពេញៈ បុរស​២នាក់ ​បើក​រថយន្ត​មួយគ្រឿង ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ ​លាន់ដូចរន្ទះ​ ប៉ើងខ្ទាតរបាំងថ្មទៅកណ្ដាលផ្លូវជាង១០ម៉ែត្រ​ បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់​ ចំណែកព្រូរថយន្តរងរបួសស្រាល​ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​ឲ្យសមត្ថកិច្ចស្ទូចយកទៅ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កាល​ពី​វេលាម៉ោង​​២និង៣៥នាទីទៀបភ្លឺ​ ឈានចូល​ថ្ងៃ​ទី​៥ ខែមីនា ​ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវព្រះមុនី្នវង្ស កែងផ្លូវកម្ពុជាក្រាម ​ស្តុបសេរីភាព ស្ថិតក្នុងក្នុង​សង្កាត់​​ផ្សារថ្មី២ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​១​គ្រឿង ​ម៉ាក​ HYUNDAI ក្បាលពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ​កណ្ដាល ​3A-0237 បើក​បរ​ដោយ​បុរស​ម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត​ ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុន្នីវង្ស​ពីត្បូងមកជើង។ ​លុះមក​ដល់​ចំណុច​កើត​ហេតុ ​​​ស្រាប់​តែ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ លាន់ដូចរន្ទះ​ រថយន្តបើកទៅលែងរួច​ ដាច់កង់មុខម្ខាងកល់ជាប់ទ្រូងផ្លូវ និងប៉ើងខ្ទាតមួយកង់ទៅកណ្ដាលផ្លូវជាង១០ម៉ែត្រ​ និងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់​ ប្លោងបោកជាមួយកញ្ចក់ខាងមុខធ្លាក់មកលើថ្នល់ ឈាមហូរជោគខ្លន ចំណែកព្រូរថយន្តរងរបួសស្រាល​ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់​ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​ឲ្យសមត្ថកិច្ចស្ទូចយកទៅ​។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ​ដើម្បី​ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ​រងចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post