header ads

Sponsor

មុននេះបន្តិច ថ្ងៃត្រង់ទី០៥ ខែមីនា ឆ្នាំ ២០១៩នេះ តុលាការកំពូល និង មហាអយ្យការ អមតុលាការកំពូល បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ក្រោយពី ឯកឧត្តម វិល្លាម បានទម្លាយឯកសារ លោកអភិបាលខេត្តព្រះសីហនុ មើលងាយអនុសាសន៍ ណែនាំសម្ដេចតេជោ ហ៊ុន សែន លើករណីឈូសឆាយធ្វើរបងលើដីទំនាស់ភូមិគគី ខេត្តព្រះសីហនុ ។

ក្រោយសេចក្ដីប្រកាសព័ត៌មានរបស់តុលាការកំពូលបានផ្សព្វផ្សាយ ភ្លាមៗនោះ ឯកឧត្តមវិល្លាម បានតបវិញថា៖

បញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក កសាងរបាយការណ៍បញ្ជូនចប់សព្វគ្រប់ទៅប្រមុខរាជរដ្ឋាភិបាលហេីយ រួមទាំងរបាយការណ៍ស្នេីរជូនសម្ដេចតេជោចាត់តាំងក្រសួងសមត្ថកិច្ចពាក់ព័ន្ធប្ដឹងសេីរេីនិងសាលដីការលេខ «៣៤៨ឈ» ផងដែរ

ជាពិសេសនៅក្នុងកិច្ចប្រជុំប្រចាំឆមាស ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាក៏បានរាយការណ៍ផ្ទាល់មាត់ចប់សព្វគ្រប់ទៅ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនរួចរាល់សព្វគ្រប់ ដោយសម្ដេចតេជោលោកផ្ដល់អនុសាសន៍ប្រគល់តួនាទីអោយ ឯឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាសមត្ថកិច្ចបន្តក្នុងការពិនិត្យ «គតិយុត្តិនិងសេីរេី» បញ្ហានេះ 

ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សម្ដេចតេជោក៏ភ្ជាប់និងអនុសាសន៍ថា «សាលដីកាតុលាកាកំពូល មានខ្លះក៏វាមិនសមហេតុផល ដូចករណីទំនាស់នៅខេត្តតាកែវ ដែលផ្ទះណាបែរមុខទៅមុខត្រពាំងណា ត្រពាំងជារបស់ផ្ទះនោះ ចុះបេីផ្ទះបែរមុខទៅទន្លេតេីទន្លេនោះជារបស់ផ្ទះហ្នឹងដែរមែនទេ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post