header ads

Sponsor

ភ្នំពេញៈ ស្រ្តី​ម្នាក់ បានស្លាប់យ៉ាងរន្ធត់បំផុត​ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នាជាមួយម៉ូតូផ្សេងដួលខ្ទាតចូលកង់រថយន្តស៊ី​ទែន ដឹកស៊ី​ម៉ង់ត៍ កិនខ្ទេចក្បាកធ្លាយខួរ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង២៖​៣០នាទីរសៀល ថ្ងៃទី១ ខែមី​នា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះ បើពិនិត្យលើអត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួនឈ្មោះ សេង សុខសានូ អាយុ៣០ឆ្នាំ មុខរបរ លក់ឡេ ផលិតផល តាមអនឡាញ មានទីលំនៅ ផ្ទះលេខ៦០អុឺ០ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ជិះម៉ូតូ​ម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-5787 ។ ចំណែករថយន្ត ប្រភេទសណ្តោង ស៊ី​ទែនដឹកស៊ី​ម៉ង់ត៍ ម៉ាកហ៊ី​ណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 9421 ជារថយន្តរបស់ក្រុមហ៊ុន K- Cment អ្នកបើកបរឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

ពលរដ្ឋដែល​ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងមិនចាំម៉ាក បើកបរលើផ្លូវបញ្ច្រាសទិសគ្នា​ បណ្តាលឲ្យដួល ខ្ទាតចូលកង់រថយន្ត ខាងក្រោយ ដែលកំពុងបើកពីជើងទៅត្បូង កិនស្លាប់បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ  អ្នកបើកបរត្រូវបានពលរដ្ឋឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច ។

តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូដឹកផលិតផល ឡេ ផលិតផល ឲ្យអតិថិជន ជិះដល់ចំណុចកើតហេតុ ក៏​ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិតតែម្ដង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរផង ត្រូវប្រគល់ឲ្យការិយាល័យ ចរាចរណ៍ជើងគោកក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post