header ads

Sponsor

ភ្នំពេញៈ ដើម្បីអោយការធ្វើចរាចរណ៍រាប់តាមច្បាប់ចរាចរណ៍​ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១៧ល្ងាច និងមានរយៈពេល ២ខែ គិតចាប់ពីថ្ងៃសៅរ៍ទី២ ខែមិនា ដល់ថ្ងៃទី ៤ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរ ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ដោយឥតគិតថ្លៃ ដែលបានចេញនៅថ្ងៃទី១ មីនា នេះ។

ក្នុងសេចក្តីជូនដំណឹងនេះ មានន័យទាំងស្រុងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្ត ទាំងអស់អោយបានជ្រាបថា កន្លងមកនេះបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ក្នុងរាជធានីភ្នំពេញភាគច្រើន បានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តត្រឹមត្រូវ។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បី អោយការធ្វើចរាចរណ៍ រាប់តាមច្បាប់ចរាចរណ៍​ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច និងមានរយៈពេល ២ខែគិតចាប់ ពីថ្ងៃសៅរ៍ទី ២ ខែមិនា ដល់ថ្ងៃទី៤ ខែឧសភាឆ្នាំ ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្តផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ២ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរួច បងប្អូនអាចដាក់ពាក្យប្រលង ទ្រឹស្តី និងប្រឡងដៃចង្កូត ដើម្បីទទួលបានប័​ណ្ណបើកបរយានយន្តប្រភេទ “ក” ។

អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនអ្នកបើកបរយានយន្តគ្រប់ប្រភេទដូចបានរៀបរាប់ខាងលើត្រូវរួសរាន់សហការ និងចូលរួមវគ្គបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្នា។ ផុតពីរយៈពេលពីរខែបន្ទាប់ពីការជូនដំណឹងនេះ អាជ្ញាធរមានសមត្ថកិច្ច និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាព័​ត៌មានដោយមិនមានការលើកលែងអភិសេកទៀតឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post