header ads

Sponsor

រិទ្ធី

ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានផ្តល់ទស្សនៈទាន៣ចំណុចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំប្រចាំឆមាស៦ខែម្តងរបស់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីធ្វើកំណែទម្រង់នូវវិស័យធំៗ មួយចំនួនមានដូចខាងក្រោមនេះគឺ៖

១-បង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីថ្នាក់ក្រោមជាតិដើម្បីជំរុញឲ្យមានការអភិវឌ្ឍពិតប្រាកដ ជាពិសេសដោះស្រាយបញ្ហាជូនប្រជាពលដ្ឋនៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា និងកុំឲ្យមន្រ្តីរត់គេចចេញពីបញ្ហា។

២-ការពង្រឹងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីលុបបំបាត់ការបំផ្លាញទ្រព្យសម្បត្តិជាតិ ជាពិសេសគឺដើម្បី
កសាងសង្គមឲ្យស្អាតស្អំ និង ផ្តល់នូវយុត្តិធម៌សង្គម។

៣-ការពង្រឹងស្ថាប័នតុលាការឲ្យមានភាពយុត្តិធម៌ ក្នុងការបង្កើនភាពជឿជាក់ការអនុវត្តច្បាប់ឲ្យមានយុត្តិធម៌ជូន
ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺលុបបំបាត់អាវប្បធម៌អ្នកមានលុយ និងអ្នកមានអំណាចទោះបីជាខុសច្បាប់ក៏នៅ
តែឈ្នះក្តីហើយអ្នកក្រអ្នកទន់ខ្សោយគឺតែងតែចាញ់ក្តី។

ប្រធានគណបក្សយុវជនរូបនេះបានអះអាងទស្សនៈទានរបស់ខ្លួនទាំង៣ចំណុចខាងលើនេះគឺត្រូវបានសម្តេចតេជោណែនាំភ្លាមដល់មន្រ្តីក្រោមឱវាទឲ្យបម្រើការងារជូនជាតិប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសដើម្បីដោះស្រាយនូវបញ្ហាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលានិងឲ្យមានតម្លាភាព។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post