header ads

Sponsor

ខេត្តព្រះសីហនុ- នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ មន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានឃាត់ចាប់ជើងជ្រូកនិងគ្រឿងក្នុងជ្រូកចំនួន១១កេស នៅចំណុចបេនឡានមហោស្រពចាស់ក្រុងព្រះសីហនុ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម យកមកលក់នៅទីផ្សារក្នុងខេត្តព្រះសីហនុមិនមានច្បាប់អនុញ្ញាត។

បើតាមលោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ឲ្យសារព័ត៌មានដឹងថា ការឃាត់ចាប់នេះធ្វើឡើងពេលដែលឈ្មួញដឹកចូលមកបំរុងលក់ចែកចាយនៅផ្សារលើក្រុងព្រះសីហនុ ហើយករណីនេះមន្ត្រីពេទ្យសត្វនឹងចាត់ជាវិធានការចំនួន៣ចំណុចរួមមាន

*ទី១.ផាកពិនិយ័អន្តរកាលតាមច្បាប់ ។

*ទី២.ធ្វើកិច្ចសន្យាដល់អាជីវករពាក់ពន្ធ័អោយបញ្ឈប់ការនាំចូលសាច់សត្វដោយគ្មានច្បាប់អនុញ្ញាតិ ។

*ទី៣ .យកគម្រូបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៅរាជធានីភ្នំពេញដើម្បីវិភាគទៅលើគុណភាពបន្ថែមទៀត និងថាប្រសិនបើរកឃើញថាមានបញ្ហាផ្សេងៗដូចជាមានមេរោគឬមានសារធាតុគីមីជាដើមនោះ មន្ត្រីនឹងចាត់វិធានការផ្លូវច្បាប់បន្តទៀតតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post