header ads

Sponsor

តោះអ្នកណាខ្លះចូលចិត្តលេងហ្គេមបែប Online ? វាជាសមរភូមិប្រើប្រាស់គ្រាប់កាំភ្លើងដែលច្នៃដោយបច្ចេកវិទ្យាទំនើបៗ ការស្លៀកពាក់ និង រចនាពណ៌បែប3Dយ៉ាងត្រជាក់ភ្នែក សំលេងអង្រួនបេះដូង ដូចទិដ្ឋភាពពិតៗ គ្រាន់តែឃើញហើយ ចង់លេងភ្លាមតែម្តង។ លើកនេះលោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្រ័្តរបស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់សុទ្ធសរុបចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។ ហើយអ្វីដែលពិសេសនោះគឺអ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីស្រឡាង ដែលជាផលិតផលចុងក្រោយ សម្រាប់ដើមឆ្នាំ២០១៩នេះ ពីក្រុមហ៊ុន OPPO ។

 មូលហេតុអ្វីបានជា Rules Of Survival ជ្រើសររើសក្រុមហ៊ុន OPPO ជាដៃគូសហការក្នុងកម្មវិធីលេង ហ្គេម Online ដ៏ធំសម្បើម និង ផ្លូវការនៅកម្ពុជានាពេលនេះ? ជាការពិតណាស់ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺ ជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែតព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរិតែម្តង។

 ហើយសម្រាប់ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ២០១៩ នេះវិញ វាមានគុណសម្បត្តិច្រើន និង បាន Update ជាងម៉ូឌែលមុនៗទៅទៀត ដោយការរចនាចេញមកអមជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ , វាមាន បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ, វាមាន Ram ទំហំ 6GB និង Romទំហំ 64GB ហើយ F11 Pro ក៏បានរចនាឡើងដោយអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចមុនដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេម អាចមើលឃើញពេញភ្នែកតែម្តង ហើយវាក៏មានកាមេរ៉ាភ្លោះផ្នែកខាង ក្រោយទំហំ 48MPដែរ ទាំងអស់នេះគឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។

 សូមបញ្ជាក់ថាកម្មវិធីប្រកួត ប្រជែងលេងហ្គេម Rules Of Survival នេះចូលរួមសហការជាពិសេសដោយ ក្រុមហ៊ុន ទូរស័ព្ទOPPO , Cellcard, Wing , ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និង សមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី ០១ ខែមិនា ឆ្នាំ ២០១៩ ហើយវគ្គ ផ្តាច់ ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។

 តោះនៅចំាអីទៀតគ្នាយើង គ្នាគេដែលចូលចិត្តលេងហ្គេម Rules Of Survival ទាំងពេលទំនេរពីការងារ ពេលថ្ងៃឈប់សម្រាក និង អ្នកលេងហ្គេមដាច់យប់ទាំងអស់គ្នា ប្រញាប់រួសរាន់ឡើងចូលរួមលេងហ្គេមនេះដើម្បីឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅ មួយរយលានរៀល និង ទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង ឱកាសបែបនេះ រកឯណាបានទៅលោកព្រះ លេងហ្គេមសប្បាយហើយ ទទួលបាន ប្រយោជន៍ជាច្រើន ថែមទៀត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post