header ads

Sponsor

បាត់ដំបងៈ បុរសម្នាក់ មុខរបរដើរលក់សាច់ឆ្កែ និង​ជាមនុស្សស្រវឹងខួប ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទឹកស្រះឆ្ងាយពីភូមិ ព្រមទាំងមានស្លាកស្នាមបន្តិចបន្ទួចនៅលើផ្ទៃមុខផងដែរ ប៉ុន្តែពាក់ព័ន្ធនឹងមូលហេតុ សមត្ថកិច្ចមិនទាន់អះអាងថាយ៉ាងណានោះឡើយ ដោយកំពុងពិនិត្យ និងស្រាវជ្រាវ។

ការភ្ញាក់ផ្អើលនេះ កើតឡើងកាលពី​វេលាម៉ោងប្រមាណ១២៖៣០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ត្រង់ចំណុចស្រះទឹកមួយកន្លែង ដែលមានថ្មរដិបរដុប ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។

សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិថ្មីឃុំត្រាងស្រុកកំរៀង មុខរបរដើរលក់សាច់ឆ្កែ នៅតាមភូមិ ហើយក៏ជាមនុស្សស្រវឹងខួប និងតែងតែរករឿងប្រពន្ធជាញឹកញាប់ នៅពេលស្រវឹងម្តងៗ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅលើរាងកាយសព មានស្លាកស្នាមមួយចំនួន ដោយសារតែការដាច់រលាត់ ព្រមទាំងមានក្រណាត់ក្រមាមួយចម្រៀកមករុំកផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅសហការ ដើម្បីស្រាវជ្រាវរកមូលហេតុឲ្យឃើញ ដោយលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោក អ៊ួន ហ្វៃ មិនទាន់ហា​នសន្និដ្ឋានថា យ៉ាងណានោះឡើយ ដោយលោកសុំពេលធ្វើការស្រាវជ្រាវសិន ព្រោះមិនទាន់ដឹងថា ជាអំពើឃាតកម្ម ឬជាអំពើអត្តឃាត ឬក៏ស្លាប់ដោយសារស្រវឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post