
ថៃៈ ពលករខ្មែរម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង៦នាក់ផ្សេងទៀត រងរបួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តរត់ឈ្នួល កាលពីម៉ោង ០៦ព្រឹក ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ធ្លាក់ផ្លូវ នៅលើផ្លូវជាតិ ៣០៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៨៥-៨៦ស្ថិតនៅក្នុងស្រុកមហាសារ៉ាខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តខាងលើនេះន បណ្ដាលឲ្យស្ត្រីជាពលករខ្មែរម្នាក់ ឈ្មោះ លៀង សៃណយ អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងពលករចំនួន៦នាក់ទៀត រងរបួសធ្ងន់ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាវ ខេត្តឆាក់ឈើងសៅ។ ចំណែកឯមូលដែលបង្កឲ្យកើតគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ សមត្ថកិច្ចថៃកំពុងធ្វើការសាកសួរអ្នកបើករថយន្តខាងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕









