header ads

Sponsor

ភ្នំពេញៈ ពិតជារឿងគួរឲ្យខ្លាច និងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព ខណៈឈ្មួញទុច្ចរិតនៅតែប្រព្រឹត្តអំពើថោកទាបបំផុត ដោយចាក់សារធាតុគីមីដូចចាហ៊ួយចូលក្នុងបង្គា ហើយយកមកលក់ឲ្យអតិថិជនបរិភោគ។ យ៉ាងណា អំពើថោកទាបដ៏ស្មោគគ្រោកនេះ ត្រូវសមត្ថកិច្ចរកឃើញ និងរឹបអូសគ្រឿងសមុទ្រប្រមាណ៧.៥តោន ដែលឈ្មួញប្រុងយកមកចែកចាយក្នុងទីផ្សារនៅភ្នំពេញ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ នៅនៅថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានចូលរួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងចម្រុះ ត្រួតពិនិត្យគ្រឿងសមុទ្រពុំមានច្បាប់ ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ ដោយបានត្រួតពិនិត្យជាក់ស្តែង និងធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ តែពុំមានទេ។

ប្រភពបន្តថា តែនៅពេលសមត្ថកិច្ចបន្តត្រួតពិនិត្យបន្ថែមទៀត ទើបរកឃើញមាននៅក្បាលបង្គា ដោយមានបន្ថែមនូវសារធាតុទឹកខាប់ដូចចាហ៊ួយ ហើយបានយកបញ្ជូនទៅមន្ទីរពិសោធ៍រកសារធាតុគីមីហាមឃាត់។ ក្រោយពីការត្រួតពិនិត្យរួចរាល់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏សម្រេចឲ្យដកហូតគ្រឿងសមុទ្រចម្រុះទម្ងន់សរុប៧.៥២០គីឡូក្រាម ដើម្បីដុតបំផ្លាញចោលនៅទីលានចាក់សំរាមតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post