header ads

Sponsor

ភ្នំពេញៈ នៅម៉ោងជាង៧ព្រឹកថ្ងៃទី១៣ មីនា ២០១៩នេះ អាជីវករលក់ដូរ ក្នុង​ផ្សារឈូកមាស ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ប្រមាណ២០០​នាក់ បានផ្ទុះការតវ៉ា ខណៈ​ដែល​ម្ចាស់ផ្សារដំឡើងថ្លៃតូប និងទាមទារឲ្យធ្វើកុងត្រាថ្មី។

តាមការបញ្ជាក់ពីបងប្អូនអាជីវករ បានប្រាប់​ឲ្យ​ដឹងថា ខាងម្ចាស់ផ្សារ បានធ្វើការដំឡើងថ្លៃតូប ហើយទាមទារឲ្យពួកគាត់​ធ្វើកុងត្រាថ្មី រយៈពេល២ឆ្នាំម្ដង ប៉ុន្ដែពួកគាត់ (អាជីវករ) មិនមានលទ្ធភាព ហើយក៏​ធ្វើការតវ៉ា សំណូមពរឲ្យខាងម្ចាស់ផ្សារ ក៏​ដូចជាអំពាវនាវទៅដល់លោកឧកញ៉ា ហុង ពាវ ដែលជាឧកញ៉ាចិត្តធម៌មួយរូប ដើម្បីឲ្យជួយរកដំណោះស្រាយ៤ចំណុច ដែលក្រុមអាជីវករកំពុងជួបបញ្ហា។

ចំណុចទី១ សុំឲ្យ​តម្លៃ​ជួលតូបនៅដដែល ។ ចំណុចទី២ និង​ទី៣សុំឲ្យ​ដំឡើងតែ៥ភាគរយបានហើយជារាងរាល់ឆ្នាំផងដែរ។ ចំណុចទី៤ សុំធ្វើ​ការកុងត្រា៤ឆ្នាំម្ដង។

សូមបញ្ជាក់ថា ក្រុមអាជីវករ មិនត្រឹមតែធ្វើការតវ៉ានៅខាងមុខផ្សារឈូកមាសប៉ុណ្ណោះទេ ក៏មានហែញត្តិទៅដាក់នៅ​ក្រុមហ៊ុនបុរីពិភពថ្មី AEON2 ដោយមាន​លើករូបថតសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរូប​លោកឧកញ៉ា ហុង ពីវ ដើម្បីទាមទារ និងសុំអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post