header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់​ប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកជាប់  ជាពិសេសដើរបង្ករឿងជាមួយអ្នកជិតខាង ដែល​ជាអ្នកលក់ដូរដូចគ្នាផងនោះ​ ពេលស្រវឹង​បានដើ​រទៅវាយយុវជនម្នាក់ កំពុងហូបមីហិរ ហើ​យយុវជននោះ ក៏រត់ឡើ​ងជិះម៉ូតូទៅបាត់មួយសន្ទុះ បែរជាហៅបក្ខពួកមកវិញ ប្រដាប់ដោយដំបង ដាវ​ និងបំពង់ទីប ព្រួតវាយបុរសនោះ​ បណ្ដាលឲ្យដេកស្លាប់ ក្នុងថ្លុកឈាមតែម្ដង​។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី​វេលាម៉ោង៣៖៣០នាទីរសៀល​ថ្ងៃអង្គារ​ ទី១២ ខែមីនា​ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់)។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ២នាក់ និងបក្ខពួក ។

សមត្ថកិច្ច ​បានឲ្យ​ដឹងថា កន្លងមកជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងបានប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកជាប់ ជាពិសេសដើរបង្ករឿងជាមួយអ្នកជិតខាង ដែលជាអ្នកលក់ដូរដូចគ្នា។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ(មិនចាំស្លាកលេខ) បានមកហូបមីហិរជាប់ផ្ទះជនរងគ្រោះ នៅទីតាំងកើតហេតុខាងលើ ស្រាប់តែពេលកំពុងហូប ជនរងគ្រោះមានសភាពស្រវឹង បានទៅរករឿង និងវាយជនសង្ស័យមុន ទើបជនសង្ស័យខឹងបានជិះម៉ូតូចេញបាត់ទៅ បានប្រហែលដប់ប្រាំនាទី បាននាំបក្ខពួកប្រហែលប្រាំនាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយអាវុធមាន (ដាវ ដំបង និង ដែកបំពង់ទីប) មកព្រួតវាយជនរងគ្រោះ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្ដង​។ ចំណែកក្រុមជនសង្ស័យបាននាំគ្នាជិះរត់បាត់ស្រមោលអស់​ ទើ​បអ្នកឃើ​ញហេតុការណ៍ប្រាប់សមត្ថកិច្ច ចុះមកកន្លែងកើ​តហេតុ សហការជាមួយសមត្ថកិច្ចជំនាញ ចុះធ្វើ​​កោសល្យវិច័យ​ផងដែរ។

បច្ចុប្បន្នកម្លាំងសមត្ថកច្ចជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយស្រុក និងកម្លាំងប៉ុស្តិ៍ព្រែកដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post