header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បើនាយករដ្ឋមន្ត្រីស្លាប់នោះ រដ្ឋាភិបាលក៏នឹងត្រូវរលាយដែរ ហើយអត់មាននាយករដ្ឋមន្ត្រីស្តីទីនោះទេ ដូច្នេះកុំបន់ឲ្យឆាប់ស្លាប់ពេក។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា សម្តេចតេជោ បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ខ្ញុំកំពុងគិតគូរថា កែឬមិនកែ។ រដ្ឋធម្មនុញ្ញរបស់កម្ពុជា គេប្រើពាក្យអីញ្ចេះ នៅពេលតំណែងនាយករដ្ឋមន្ត្រី នៅជាស្ថាពរគណៈរដ្ឋមន្ត្រីមួយ ត្រូវរៀបចំឡើងវិញ មានន័យថា នៅពេលនាយករដ្ឋមន្ត្រីស្លាប់ គឺរដ្ឋាភិបាលអាចរលាយ អត់មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីស្តីទីបានទេ ដូច្នេះត្រូវឲ្យច្បាស់កន្លែងនឹង។

សម្តេចតេជោ បញ្ជាក់ទៀតថា “តិចរដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់! រដ្ឋមន្ត្រីបន់ឲ្យនាយករដ្ឋមន្ត្រីស្លាប់ វាស្មើនឹងបន់ឲ្យអាញ(សម្តេច) អស់ស័ក្តិនាយករដ្ឋមន្ត្រីដែរ ត្រូវច្បាស់កន្លែងនឹង រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់។ បើកាលណាកន្លែងនាយករដ្ឋមន្ត្រីនៅជាស្ថាពរគណៈរដ្ឋមន្ត្រី មួយត្រូវរៀបចំឡើងវិញ អីញ្ចឹងអត់មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីស្តីទីទេ«» កន្លែងនឹងពេល នឹងសភា ត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េច”។

សម្តេចតេជោ ក៏បានលើកឡើងថា ប្រសិនបើសម្តេចជានាយករដ្ឋមន្ត្រីផង ជាប្រធានគណបក្សផង តើអ្នកណា ? ជាអ្នកស្នើបេក្ខភាពនាយករដ្ឋមន្ត្រីជាអ្នកណា ? ហើយត្រូវព្រះមហាក្សត្រឡា យព្រះហត្ថលេខាហើយ បានយកមករៀបចំបោះឆ្នោតផ្គូផ្គង ដើម្បីសុំការទុកចិត្តពីរដ្ឋសភា។ រឿងនេះបើអត់ពីហ៊ុនសែនត្រួតត្រាមិនបាន រត់ជាន់ជើងគ្នា។

សម្តេចក៏បានលើកឡើងថា ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរម្តងម្កាលគេអាចចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី តើអ្នកណាជាអ្នកចាត់តាំងនាយករដ្ឋមន្ត្រីស្តីទី គឺពូនឹង(សម្តេច) មុនពេលចេញពីប្រទេស ពូបានតែងតាំងឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី។ ប៉ុន្តែបើពូក ងាប់រាជរដ្ឋាភិបាលនឹងអាលាយតែម្តង អីញ្ចឹងកុំបន់ឲ្យហ៊ុនសែនងាប់អី តែបើបន់ឲ្យឆាប់ងាប់ក៏មិនងាយងាប់ដែរ។

សម្តេចតេជោ បន្ថែមថា អ្នកដែលបន់ឲ្យសម្តេចស្លាប់ខ្លាំងជាងគេនោះ គឺក្រុមប៉ុលពតតែម្តង ប៉ុន្តែជាចុងបំផុតប៉ុលពតងាប់អត់មានដីកប់ផង។ ព្រោះប៉ុលពតដឹងថា អំណាច ហ៊ុន សែន គឺជាអំណាចខ្លាំងជាងគេ។ ប៉ុលពតវាដឹងតាស់អីញ្ចឹងបានវាប្រមូលផ្តុំគ្នាវៃពូនឹង។

សម្តេចក៏បានលើកឡើងទៀតថា កាលពីដើមឡើងមានការបែងចែកទឹកដីគ្នាកាន់កាប់ ប៉ុន្តែឥលូវគ្មានការបែងចែកទេ ព្រៀមដូចជាស្ករផែនអីចឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post