header ads

Sponsor

ភ្នំពេញៈ មនុស្សចំនួន៤នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ បាន​ហៅយក​ទៅសួរនាំ ក្រោយលាក់ខ្លួន​ក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិត​នៅ​សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ថា មនុស្សទាំង៤នាក់នេះ ត្រូវបានមន្រ្តីអាជ្ញាធរ ហៅទៅសួរនាំ ខណៈអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះធ្វើរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះ ក៏បានប្រទះឃើញពួកគេ កំពុងស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា ពេលដែលមន្រ្តីចុះមកធ្វើជំរឿននាពេលថ្មីៗនេះ ពួកគេប្រាប់ថា មិនមានមនុស្សនៅក្នុងអតីតទីស្នាក់ការនោះទេ ប៉ុន្តែនៅយប់នេះ ពេលអាជ្ញាធរ និងសមត្ថកិច្ច ចុះមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដឹងថា មានមនុស្សនៅក្នុងខាង។ ពេលកម្លាំងចូលទៅរក ស្រាប់តែមានមនុស្ស​២នាក់ បានលោតចេញតាមរបង និង២នាក់ទៀត បានដើរចេញមកតាមច្រកទ្វារខាងមុខ ដូច្នេះអាជ្ញាធរក៏ធ្វើការឃាត់សួរនាំតែម្តង។

បច្ចុប្បន្ន​មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹងព័ត៌មានបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post