header ads

Sponsor

ភ្នំពេញៈ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៦នាក់ នឹងសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ នៅពេលខាងមុខនេះ។ ដំណឹងនេះ កើតឡើងក្រោយការស្នើសុំមានសិទ្ធិធ្វើនយោបាយឡើងវិញ របស់លោក រៀល ខេមរិន្ទ្រ ដែលនាំឲ្យមានការរិះគន់។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះថា នឹងមានមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលហាមឃាត់ធ្វើនយោបាយចំនួន២៦នាក់ មកសុំសិទ្ធិនយោបាយឡើងវិញ។ ការឲ្យដឹងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនេះ បន្ទាប់លោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំក្រសួងមហាផ្ទៃ ដើម្បីទទួលបាននីតិសម្បទានយោបាយឡើងវិញ។

លោក ខៀវ សុគ័ក បានបញ្ជាក់ថា «ពិតហើយ លោក រៀល ខេមរិន្ទ្រ សុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយសម្តេចក្រឡាហោម ស ខេង បានយល់ព្រម។ គាត់បានសុំកាលពីថ្ងៃទី១៤ ខែមីនាកន្លងមក។ ឥឡូវសម្តេចឯកភាពហើយ ប៉ុន្តែនៅរង់ចាំព្រះរាជក្រឹត្យមួយទៀត ទើបទទួលបានសិទ្ធិជាស្ថាពរ ព្រោះថា ជាគោលការណ៍រាជរដ្ឋាភិបាល ឯកភាពហើយ»

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងថា តាមដំណឹងនឹងមានអតីតគណបក្សសង្គ្រោះជាតិ ប្រមាណ២៦រូប នឹងសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ។

លោក ខៀវ សុភ័គ យ៉ាងដូច្នេះថា «តាមយើងដឹងមក នឹងមានអ្នកសុំចុះចូលដោយទ្រង់ទ្រាធំ ប្រមាណជាង២៦រូប ជាកញ្ចប់ ប៉ុន្តែយើងក៏បានសុំទៅគាត់វិញ ថាត្រូវសុំជាលាយល័ក្ខអក្សរ ដោយធ្វើជាម្នាក់មួយៗ»។ លោកបន្ថែមថា បើតាមសេចសក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ មន្ត្រីនៃអតីតគណបក្សប្រឆាំង មិនអាចសុំសិទ្ធិនយោបាយវិញជាកញ្ចប់នោះទេ។

ជាមួយគ្នា លោកគូសបញ្ជាក់ថា ការសុំសិទ្ធិធ្វើនយោបាយនេះ គឺជាផលចំណេញរបស់អតីតបក្សប្រឆាំង ខណៈដែលទ្វារចំហរក្នុងការផ្តល់សិទ្ធិនយោបាយមានរយៈពេលកំណត់ ព្រោះថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អាចនឹងបិទការផ្តល់នីតិសម្បទាធ្វើនយោបាយដល់អតីតបក្សប្រឆាំងនៅមុន ឬក្រោយចូលឆ្នាំខ្មែរ។ លោកបញ្ជាក់ថា «គាត់ចូលមកជាផលប្រយោជន៍របស់គាត់ទេ ហើយបើគាត់មិនចូល យើងមិនអាចចាំបានទេ ហើយនឹងហួសពេលរហូដល់ឆ្នាំ២០២២ ទើបគាត់មានសិទ្ធិនយោបាយ។ បើគាត់មិនពេលនោះ នឹងដល់ថ្ងៃបោះឆ្នោតបាត់ហើយ»

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post