header ads

Sponsor

(ស្វាយរៀង)៖ លោក អ៊ឹម មេសា ប្រធានរដ្ឋាករទឹកខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងជួយកាត់បន្ថយការប្រើប្រាស់ទឹកដែលមិនចាំបាច់មួយចំនួន ដើម្បីរក្សាទឹកទុកប្រើប្រាស់ ដ៏ដូចជាចែករំលែកទឹកដល់ប្រជាពលរដ្ឋផ្សេងទៀតមានទឹកប្រើប្រាស់គ្រប់គ្រាន់ផងដែរ ។

លោក អ៊ឹម មេសា បានលើកឡើងយ៉ាងដូច្នេះថា៖ សម្រាប់ឆ្នាំនេះដែរ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសហើយថា កម្ពុជានឹងទទួលរងនូវអាកាសធាតុក្ដៅ ខុសពីអាកាសធាតុរៀងរាល់ឆ្នាំ ដូចនេះយើងគួរត្រូវបានរក្សាទឹកប្រើប្រាស់ ឬក៏ជួយកាត់បន្ថយ ដើម្បីចែកគ្នាប្រើប្រាស់ ដោយមិនគួរប្រើប្រាស់ច្រើនដូចជា ការលាងសម្អាតផ្ទះ, ការស្រោចសួនច្បារ ឬក៏លាងឡានជាញឹកញយ ដែលកត្តាទាំងអស់នេះ ហើយអាចធ្វើសម្ពាធទឹកប្រើប្រាស់មានការថមថយផងដែរ ។

លោកប្រធានរដ្ឋាករទឹកបានបញ្ចាក់ថា កត្តាដែលធ្វើអោយទឹកក្នុងខេត្តមានការចុះខ្សោយមាន៣គឺ៖
១- ឥទ្ធិពលរលកកម្ដៅ ដែលធ្វើឲ្យមនុស្សប្រើប្រាស់ទឹកស្អាតច្រើនលើសតម្រូវការ ។

២- ប្រព័ន្ធទុយយោមេ DI 250mm មានភាពស្មុគស្មាញចេញពីរោងចក្រ ឆ្លងកាត់ច្រមុះជ្រូកសួនច្បារតាហោ ។

៣- ប្រព័ន្ធទុយយោមេ HDPE 225mm ឆ្លងកាត់ស្ពានតាហោ ស្ថិតនៅក្រោមនីវ៉ូ ស្ពាននៅជម្រៅ 7ម៉ែត្រ ដែលជាឧបសគ្គក្នុងការដឹកជញ្ជូនទឹក ដោយសារស្ពានមិនទាន់សាងសង់រួច ធ្វើឲ្យមេទុយយោលាក់ធ្លាក់ចុះក្រោម ពិបាកដឹកជញ្ជូនទឹកពីរោងចក្រ ផ្គត់ផ្គង់ទៅបងប្អូនប្រជាពលរដ្ឋប្រើប្រាស់តាមផ្ទះ ។

លោកក៏សូមការអធ្យាស្រ័យ និងយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការខ្វះចន្លោះ នៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ពិសេសបញ្ហាចុះខ្សោយនៃសម្ពាធទឹក ប៉ុន្តែរដ្ឋាករទឹកបានកំពុងព្យាយាមដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការវិនិយោគសាងសង់រោងចក្រផលិតទឹកស្អាតថ្មីៗថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាក្នុងការផ្គត់ផ្គង់ទឹកស្អាត និងគ្មានទឹកប្រើប្រាស់ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 097 22 11 007 ប្រធានអង្គភាពទឹកខេត្តស្វាយរៀង ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post