header ads

Sponsor

ព្រះសីហនុៈ បង្គារចំនួន២០ គីឡូក្រាម និងបបែលក្រៀមប្រមាណ ២គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ រកឃើញមានដាក់សារធាតុគីមីហាមឃាត់ លក់​នៅក្នុងផ្សារកងកេង និងផ្សារឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការរកឃើញបង្គារ និងបបែលគ្រឿង ផ្ទុកសារធាតុគីមីនេះ បន្ទាប់ពី​មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការសហការពីមន្ទីសុខាភិបាល មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារ នៅថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅ STAR MART TELA ផ្សារក្តាម ចំណោតផ្សារឃ្លាំងលើ ផ្សារឃ្លាំងលើ និងផ្សារកងកេង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ បង្គារ មឹក បបែល ត្រីងៀត។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គារមានសារធាតុគីមីហាមឃាត់ចំនួន ២០ គីឡូក្រាមនៅផ្សារឃ្លាំងលើ​ និងបបែលក្រៀមប្រមាណ២ គីឡូក្រាម នៅផ្សារកងកេង បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post