header ads

Sponsor

ភ្នំពេញៈ គួរឲ្យសង្វេគខ្លាំងណាស់ បុរសជាអ្នករើសអេតចាយ២នាក់ ដើ​ររើ​សអេតចាយតាមផ្លូវ  ឮសំឡេ​ងយំង៉ាៗ ស្មានតែឆ្មាយំ លុះរកមើ​លឃើញទារិកាម្នាក់ ទើបនឹងកើ​តបានប៉ុន្មានថ្ងៃ សង្ស័យត្រូវឪពុកម្ដាយយកមកបោចោល នៅក្នុងថង់ខ្មៅមួយនៅក្បែរបង្គោលភ្លើ​ង និងមានសម្ភារៈ​ទារកនៅក្បែរនោះដែរ រួចលើកបី នាំគ្នាបើ​កម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ទៅ​ប្រគល់ឲ្យក្រុមការងារវិទ្យុ ABC ជាអ្នកមើលថែ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា  ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចជាប់បង្គោលភ្លើ​ងមួយ មុខការដ្ឋានសំណង់អគារខ្ពស់ លើ​កំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់បុរសទាំងពីរនាក់នោះ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានបើករ៉ឺម៉កអេតចាយឌុបគ្នា  រើ​សអេតចាយ តាមផ្លូវនានា លុះពេលមកផ្លូវ៦០ម៉ែត្រ ចំណុចខាងលើ ស្រាប់តែឃើញថង់ខ្មៅមួយ មានសម្ភារៈទារកនៅក្បែរនោះ គាត់ក៏បើកមើល ស្រាប់តែឃើញទារក  ដែលទើ​បនឹងកើ​តបានប៉ុន្មានថ្ងៃ ច្រកក្នុងថង់ខ្មៅនោះ ដោយមិនដឹងថា អ្នកណាយកមកបោះចោលនោះទេ នៅក្បែរបង្គោលភ្លើ​ង ដោយស្ទាបទៅនៅមានដង្ហើ​ម ទើ​បលើ​កមកបី តែមិនស្គាល់លេខទូរស័ព្ទសមត្ថកិច្ច ហើ​យងាកមើ​លឆ្វេងស្ដាំ មិនឃើ​ញមានមនុស្ស ឬសាច់ញាតិក្មេង ទើ​បនាំគ្នាបីឡើង​ បើកម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ ធ្វើ​ដំណើ​រតាមផ្លូវ៦០ម៉ែត្រ  រហូតទៅដល់មុខវិទ្យុABC រួចប្រាប់អ្នកលក់នៅក្នុង Mart ABC ២៤ម៉ោង ថា គាត់បានប្រទះឃើ​ញទារិកា ដែលគេយកមកបោះបង់ចោល។

ហើ​យក្រុមការងារវិទ្យុ ABC មានលោក ដំឡូ​ង ពិធីករវិទ្យុABC និងកញ្ញា ដាវណ្ណ បានចេញមកទទួល និងធ្វើ​ការសាកសួរព័ត៌មាន បានអោយដឹងថា  បុរសដែលជាអ្នកបើករ៉ឺម៉កអេតចាយឈ្មោះ បញ្ញា អាយុប្រហែល៣០ឆ្នាំ  ចំណែកឯបុរសជាអ្នកដើ​ររើសអេតចាយ និងជាអ្នកប្រទះឃើ​ញឈ្មោះ ភឿន តួ ។ ក្រោយពីសួរនាំរួច បងប្រុសជាអ្នករើ​សអេតចាយចិត្តល្អទាំង២នាក់  បានត្រឡ​ប់ទៅដើ​ររើ​សអេតចាយវិញ។

បច្ចុប្បន្នទារិកាដ៏គួរឲ្យអាណិតខាងលើ​ ត្រូវអ្នករើ​សអេតចាយទាំង២នាក់នោះ ប្រគល់ឲ្យក្រុមការងារវិទ្យុ ABC  យកទៅស្នាក់នៅវិទ្យុហើ​យ ដើ​ម្បីមើលថែបន្ត តែស្ថានភាពទារិកានោះ  កាន់តែខ្សោយ ព្រោះទំនងជានៅក្នុងថង់យូរ និងស្រែកយំឡើ​ងខ្មៅមុខអស់ហើ​យ ទើបប្រញាប់យកក្មេងទៅសង្គ្រោះនៅឯមន្ទីរពេទ្យ គន្ធបុប្ផា ភ្លាមៗតែម្ដង។

សូមអរគុណទឹកចិត្ត ដែលមិនងាយរកបានរបស់បងប្រុសអ្នករើ​សអេតចាយទាំង២នាក់ខាងលើ រួមទាំងក្រុមការងារវិទ្យុABC ដែលតែងតែជួយទទួលយកក្មេងៗ ដែលគេបោះបង់ចោល  យកទៅមើលថែបន្ត នេះទទួលបានម្នាក់ទៀតហើ​យ បន្ថែមលើក្មេងៗដែលឪពុកម្ដាយ បោះបង់ចោល និងខ្លះទៀតមានបញ្ហាសតិ ដែលកំពុងរស់នៅវិទ្យុABC របស់អាចារ្យអេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post