header ads

Sponsor

កំពង់ឆ្នាំងៈ បទល្មើសទូកអូសកាវ និងទូករុញជនជាង២០ទូក បានធ្វើសកម្មភាពនៅក្នុងទឹកដី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍ នៅពេលយប់ ដោយរលូន ខណះដែលសមត្ថកិច្ច១០ កន្លែង តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោម កំពុងដេកចងមុងចាំយកលុយយ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់។

សកម្មភាពខាងលើនេះ បានដំណើរការយ៉ាងរលូន ដោយកន្លែងខ្លះបង់​១០០ដុល្លារ រហូតដល់ ៥០០ដុល្លារ ក្នុង១ទូក ហើយទូកអូសកាវ និងទូកជនណា ដែលមិនបង់លុយឲ្យក្រុមទាំង ១០ ខាងលើនេះទេ កុំសង្ឃឹមថា បានរួចខ្លួនអោយសោះ ។

ប្រភពបានឲ្យដឹងថា គ្រាន់តែរដ្ឋបាលជលផលខាងត្បូងទន្លេសាប ដែលឈរជើងនៅខេត្តកំពង់ឆ្នាំង ត្រង់ម្តុំចុងកោះទារ ទូកកាវ១គ្រឿង ៥០០ដុល្លារ ជាថ្នូរទៅនិងការចេញទៅរកស៊ី បាន។

បើសិនជាទូកណាមួយ មិនបានបង់ ឬការបង់យឺតយ៉ាវនោះ ក្រុមគេ និងលើកគ្នាចេញទៅបង្ក្រាបភ្លាមៗ បើចង់ដឹងសាកមើលទៅ ខណះដែលក្រុមនេះ រៀបចំជាខ្សែបណ្តាញ។ តើកាដាក់ប៉ុស្តិ៍នៅតាមដងទន្លេ បានលទ្ធផលអ្វីខ្លះ? តើអភិបាលខេត្តកំពង់ឆ្នាំង បានដឹងដែរទេ? បើទូក ល្មើស នៅតែមានដូចខាងលើនេះ? តើការប្រមូលលុយ បែបជាប្រព័ន្ធនេះ ខាងរដ្ឋបាលផល ផល ដែលមានលោក អេង ជាសាន្ត ជាប្រធានមានវិធានការយ៉ាងណាដែរ បើបទល្មើស នៅតែកើតមាន យ៉ាងអនាធិបតេយ្យអ៊ីចឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post