header ads

Sponsor

ភ្នំពេញៈ ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុសច្បាប់ នៅតែមានវត្តមាន និងបន្តនាំចូល តាមច្រកកំពង់ផែទំនប់រលកយ៉ាងរលូនពីសំណាក់ឈ្មួញ ធំៗ មួយចំនួន។ នេះយោងតាមប្រភពពីមន្ត្រីនៅច្រកទំនប់រលកក្រុងព្រះសីហនុបានឲ្យដឹងកាលពីពេលថ្មីៗនេះ។

មូលហេតុចំបង ដែលឈ្មួញហ៊ានធ្វើអ្វីៗ ទៅតាមទំនើងចិត្តបែបនេះ គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក ណុប សំអាន ប្រធានការិយាល័យ គយ ច្រក ទំនប់រលក និង បក្ខពួក ដែល កំពុងល្បីល្បាញខាងប្រព្រឹត្ត អំពើពុករលួយ ។ មន្ត្រីគយក្នុងខេត្ត ព្រះសីហនុមួយចំនួន បានបង្ហើបឲ្យ ដឹងថា លោក ណុប សំអាន មេ គយ ច្រក ទំនប់រលក អាង មាន ខ្នងបង្អែក រឹងមាំ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ទើប ហ៊ាន ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត របស់ខ្លួន ។ ជាងនេះទៅទៀត ការដែល លោក ណុប សំអាន និង បក្ខពួក ឃុបឃិត គ្នា ប្រព្រឹត្ត អំពើពុករលួយ តាមច្រើន រូបភាព គឺមាន ការសម្របសម្រួល ពី សំណាក់ មេ គយ ធំៗ នៅក្នុង ខេត្ត ព្រះសីហនុ ផងដែរ ។

ប្រភព ដែល ស្និទ្ធ នឹង លោក ណុប សំអាន ប្រធានការិយាល័យ គយ ច្រក ទំនប់រលក បាន ឲ្យ ដឹងថា មួយរយៈ ចុងក្រោយ នេះ លោក ណុប សំអាន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិន គ្រប់ និង ទំនិញ ខុសច្បាប់ កាន់តែ ច្រើនឡើងៗ ហើយ លោក ណុប សំអាន តែង ប្រើ ឈ្មោះ មេ គយ ធំៗ នៅក្នុង អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ដើម្បី បិទបាំង ទង្វើ របស់ខ្លួន ។ ប្រភព បាន ឲ្យ ដឹង ទៀតថា ទោះបី រឿងអាស្រូវ ពុករលួយ របស់លោក ណុប សំអាន ត្រូវបាន លាតត្រដាង ជា បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏ ថ្នាក់ដឹកនាំ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បែរជា សម្ងំស្ងៀម ធ្វើ មិនដឹងមិនឮ អ្វី ទាំងអស់ ។

ប្រភពពី ក្រុម ឈ្មួញ និង អាជីវករ មួយចំនួន ដែល នាំចូល ទំនិញ តាម ច្រក ទំនប់រលក បាន បង្ហើប ឲ្យ ដឹងថា មួយរយៈ ចុងក្រោយ នេះ លោក ណុប សំអាន បាន ប្រើ អំណាច គាបសង្កត់ យកលុយ លើ តុ ក្រោម តុ ពី ពួកគេ កាន់តែ ច្រើនឡើងៗ ហើយ ថែមទាំង រាប់ ក្បាល រថយន្ត ដឹកទំនិញ ចេញពី ផែ ទំនប់រលក យកលុយ ទៀតផង ។ ផ្ទុយទៅវិញ លោក ណុប សំអាន និង បក្ខពួក បាន ឃុបឃិត ឲ្យ ឈ្មួញ ធំៗ ជាពិសេស ឈ្មួញ ឈ្មោះ វិចិត្រ នាំចូល ទំនិញគេចពន្ធ និង ប្រេងសាំង គេចពន្ធ យ៉ាង ពេញបន្ទុក ធ្វើ ឲ្យ រដ្ឋ ត្រូវ ខាតបង់ ចំណូល ពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ។ បើតាម ការ បង្ហើប ពី មន្ត្រី គយ នៅ ខេត្ត ព្រះសីហនុ មួយចំនួន បាន ឲ្យ ដឹងថា ដោយសារ ចំណាយ ដើមទុន យ៉ាងច្រើន ក្នុងការ ទទួលបាន តំណែង ជា ប្រធានការិយាល័យ គយ ច្រក ទំនប់រលក ទើប លោក ណុប សំអាន ប្រព្រឹត្ត អំពើពុករលួយ ដោយ គ្មាន ខ្លាចក្រែង អ្វី ឡើយ ។ ប្រភព ខ្លះ បាន ឲ្យ ដឹងថា លោក ណុប សំអាន មេ គយ ច្រក ទំនប់រលក មាន ខ្នងបង្អែក ធំ ជាង លោក គុណ ញឹម ដែលជា អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ទៅទៀត ទើប លោក គុណ ញឹម បណ្ដោយ ឲ្យ លោក ណុប សំអាន ប្រធានការិយាល័យ គយ ច្រក ទំនប់រលក ធ្វើ អ្វីៗ តាម អំពើ ចិត្ត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post