header ads

Sponsor

 កណ្ដាល៖ យុវជនជាសិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ តាមពាក្យបណ្តឹង ពីបទរំលោភសេពសន្ថវៈ ដែលករណីនេះកើតហេតុថ្ងៃ សៅរ៍ ១០កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទី ស្ថិតនៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។

ជនរងគ្រោះឈ្មោះញ ស ហ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល មុខរបរលក់ដូរ ។ រីឯជនសង្ស័យឈ្មោះ អៀង ភារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ: សិស្សសាលា ។ 

បើតាមសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១៩ និង៣០នាទី​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩​ មានឈ្មោះ ញ ស ហ (​ជនរងគ្រោះ​)​បានទៅបត់ជើងតូច នៅខាងលិចផ្ទះ​របស់ខ្លួន ឃ្លាតចម្ងាយប្រហែល​២០​ ម៉ែត្រ ។ ពេលកំពុងអង្គុយបត់ជើង ស្រាប់តែមានឈ្មោះ​ អៀង ភារិទ្ធ បានមកចាប់ផ្តួល​នាងអោយដេកផ្ងា​ រួចឈ្មោះ​អៀង ភារិទ្ធ រំលោភនាង រហូតបានសំរេចបំណងរបស់ខ្លួន​ ។ 

បន្ទាប់ពីបានសំរេចបំណងហើយ​ ស្រាប់តែមានឈ្មោះឃឹម​ ញ៉ាញ់ (ត្រូវជាឪពុកបង្កើត​ ឈ្មោះ ញ ស ហ )មកដល់បំភ្លឺដោយភ្លើងពិល​ទូសព្ឌ័​ ភ្លាមនោះ​ឈ្មោះ​អៀង ភារិទ្ធបានគេចខ្លួនពីកន្លែងកើតហេតុតែម្ដង ពេលជាមួយគ្នានោះ​ឈ្មោះឃឹម ញ៉ាញ់ បានសួរនាំកូនរបស់ខ្លួន​ ទើបឈ្មោះ​ ញ ស ហ បញ្ជាក់ប្រាប់ឪពុកថា÷ឈ្មោះអៀង ភារិទ្ធបានចាប់រំលោភ​សេពសន្ថវះ ខ្លួន។

ក្រោយពេលទទួលបានព័ត៌មានខាងលើកំលាំងសមត្ថកិច្ចប៉ុស្គិ៍ត្រើយស្លា បាននាំឈ្មោះ​ អៀង ភារិទ្ធ មកប៉ុស្ដិ៍រដ្ឋបាល សាកសួរនឹងបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្អាង។ 
បច្ចុប្បន្ន​ ជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តអនុវត្តតាមនីតិវីធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post