header ads

Sponsor

ត្បូងឃ្មុំៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ រួមមានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ វរសេនាតូចលេខ២ (វរយោធាការពារព្រំដែន) នគរបាលអន្តោប្រវេសន៍ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង និងសមត្ថកិច្ចជំនាញបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ កាលពី​ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ បានចុះបង្ក្រាបនិងឃាត់ម៉ូតូចំនួន៤គ្រឿង រថយន្ត២គ្រឿង ដឹកជ្រូកសរុប៣៧ក្បាល គ្មានលិខិតអនុញ្ញាតចូលតាមច្រករបៀងពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស ក្នុងភូមិសាស្ត្រជិតនឹងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុង បានឈរជើងនៅតាមតំបន់ច្រករបៀង ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុង ក៏ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាម ដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាត ក៏​បានឃាត់ខ្លួនក្រុមទាំងនោះ បន្ទាប់មកក៏​បានរាយការណ៍ភ្លាមទៅកាន់លោកស្នងការខេត្ត និងអភិបាលខេត្ត។

លោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ រួមជាមួយពេទ្យសត្វអគ្គនាយកដ្ឋា​នប្រចាំច្រកត្រពាំងផ្លុង និងមន្ត្រីបសុពេទ្យខេត្ត សហការគ្នាបង្ក្រាបឃាត់ម៉ូតូដឹកជ្រូកចំនួន៤គ្រឿង ដឹកជ្រូកសរុបចំនួន១២ក្បាល និងឡានកាមរី១គ្រឿង ដឹកជ្រូកចំនួន៧ក្បាល  ព្រមទាំងឡាននីសសាន់ ដឹកកូនជ្រូកខ្វៃចំនួន២០ក្បាល ដោយគ្មានលិខិត្តអនុញ្ញាតពីមន្ត្រីពេទ្យ ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post