header ads

Sponsor

រតនគិរីៈ ក្រោយពីប្រជាពលរដ្ឋម្ចាស់ដី នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបរាប់ពីអំពើទុច្ចរិតរបស់ លី សុខងីម និងបក្ខ​ពួក មកគំរាមកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ពួកគាត់រួចមក បុគ្គលនេះ ត្រូវបានម្ចាស់ដីជាង២០០គ្រួសារផ្សេងទៀត នៅខេត្តរតនគីរី ក៏បានចោទប្រកាន់ថា បានរំលោភទន្ទ្រានកាន់កាប់ដីរបស់ពួកគាត់ ដោយចោទ ពួកគាត់ថា ជាកូនបំណុល ខណៈពួកគាត់មិនដែលស្គាល់បុគ្គលនេះពីមុនសោះ។

ការគំរា​មកំហែងចូលទន្ទ្រានកាន់កាប់ដីស្របច្បាប់របស់ប្រជាពលរដ្ឋ ពីសំណាក់បុគ្គល លី សុខងីម នេះ មានពីរករណីផ្សេងគ្នា គឺករណីទី១ មានប្រជាពលរដ្ឋ៣គ្រួសារ រស់នៅភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី ត្រូវបុគ្គលនេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ២១ហិកតា។ ករណីមួយផ្សេងទៀត មានជនជាតិកាចក់ ប្រមាណ ២៣០គ្រួសារ នៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ក៏ត្រូវបុគ្គល លី សុខងីម នេះ រំលោភបំពានទន្ទ្រានយកដីពួកគាត់ចំនួន ៣៧០ហិកតាផងដែរ តាមរយៈរូបភាពឲ្យប្រជាពលរដ្ឋផ្ដិតមេដៃលក់ដោយខ្លួនសន្យាថា នឹងឲ្យប្រាក់តាមក្រោយ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ទាក់ទងទៅនឹងករណីនេះ ប្រជាពលរដ្ឋ បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួយរកយុត្តិធម៌ជូនពួកគាត់ពីសំណាក់បុគ្គល លី សុខងីម នេះដែលបានដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះ។

សូមបញ្ជាក់ថា តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដើម្បីប្ដឹងពីគំនិតខិលខូច និងទង្វើទុច្ចរិតដើរគំរាមកំហែងមករំលោភបំពានទន្ទ្រានយកដីប្រជាពលរដ្ឋពីសំណាក់បុគ្គល លី សុខងីម នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post