header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ក្រោយធ្វើ​សកម្មភាពឆក់កាបូបពីបុរសនារីបួននាក់បានសម្រេច ខណៈកំពុងជិះ​ម៉ូតូឌុបគ្នាបួននាក់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍​ ទី២៣ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១០៥ កែងនឹង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ដែលប្រជាពលរដ្ឋចាប់បាននោះទី១ ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូកង់បី នៅហាងម្លប់មេឃ រស់នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ(ជាអ្នកអង្គុយពីក្រោយធ្វើ​សកម្មភាពឆក់)។ ទី២ ឈ្មោះ ហ៊ួន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារតាប៉ាង មានស្រុកកំណើត នៅភូមិបង់ឯក ឃុំពាមមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ជាអ្នកបើក។ ដោយឡែកស្រ្តីជនរងគ្រោះ មិនបានស្គាល់អត្តសញ្ញាណទេ។

ប្រភពព័ត៌មានពីប្អូនប្រុស ដែលជាអ្នកឌុបស្រ្តីរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើ​តហេតុ រូបគាត់បានដឹកស្រ្តីបីនាក់ ព្រមទាំងជនរងគ្រោះចេញពីម្តុំខាងក្រោយវាំង ឆ្ពោះទៅផ្ទះនៅម្តុំវត្តសន្សំកុសល លុះពេលមកដល់ចំណុចកើ​តហេតុ ខណៈស្រ្តីរងគ្រោះកំពុងជិះ​ម៉ូតូស្ពាយកាបូប ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស្កុប​ពី ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ1GW.6582 បានធ្វើ​សកម្មភាពឆក់កាបូបពីស្រ្តីរងគ្រោះបានសម្រេច ធ្វើឲ្យម៉ូតូដួលរងរបួតិចតួច ភ្លាមៗនោះ​ ក៏លើកម៉ូតូដេញតាម ហើយ​ស្រ្តីរងគ្រោះបានស្រែកចោរៗឆក់ ប្រជាពល រដ្ឋ ដែលនៅក្បែរនោះ បានជួយដេញចាប់ ព្រមទាំងអ្នកសារព័ត៌មានជួយដេញផង រហូតដល់បុរីអង្គរភ្នំពេញ ទើបចាប់បាន រួច​ប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដើ​ម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើ​ម្បីចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post