header ads

Sponsor

ព្រះសីហនុៈ ក្រុមការងារមន្រ្តីសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ នៅតែចុះអប់រំម្ចាស់​ការដ្ឋាន ដែល​ដាក់សម្ភារៈ​សំណង់មកលើចំណីផ្លូវមួយកន្លែង នៅតាមបណ្តោយផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការណែនាំឲ្យ​ដាក់សម្ភារៈ​សំណង់ចូលទៅក្នុងការដ្ឋាន មិនអោយដាក់លយចេញមកលើចំណីផ្លូវនេះ​ គឺ​តាមសេចក្តីប្រកាសរបស់(សជណ) របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងករណីមិនស្តាប់ អាជ្ញាធរ​ នឹងអនុវត្តន៍តាម​ច្បាប់។

ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បាន​អបអសាទរ និងគាំទ្រយ៉ាងខ្លាំងទៅលើចំណាត់ការ របស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ដែលតែងតែអោយមន្ត្រីរដ្ឋបាលក្រុងណែនាំអប់រំម្ចាស់សំណង់ ដែលសាងសង់ផ្ទះ និងសណ្ឋាគាធំៗ ដាក់សម្ភារៈ​សំណង់រំ​លោភលើចិញ្ចើមផ្លូវ និងចុះរុះរើ និងបាញ់ថ្នាំ ណែនាំឲ្យម្ចាស់សំណង់រុះរើ ដោយខ្លួនឯងទៀតផង។

ក្នុងនោះលោក អ៊ី​ សុខឡេង អភិបាលក្រុងព្រះសីហនុ បានដាក់​ចំណាត់ការ បង្កើតបញ្ជាការពារ ដាក់កម្លាំង​ប្រចាំការពេលយប់ ដើម្បីឃ្លាំមើល ម្ចាស់ការដ្ឋាន និងអ្នកស៊ីឈ្នួលដឹកកាកសំណល់ការដ្ឋាន លួចដឹកកាកសំណល់ការដ្ឋាន ចាក់ចោលតាមចិញ្ចើមផ្លូវសាធារណៈ ពេលយប់ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post