header ads

Sponsor

ភ្នំពេញៈ ក្រុមជាង៤នាក់ អូសខ្សែបណ្ដាញអ៊ីនធើណេត ប្ដូរថ្មីចូលផ្ទះប្រជាពលរដ្ឋ ត្រូវខ្សែភ្លើងត្រូវឆក់ម្នាក់ធ្លាក់ពីលើដំបូលសំយ៉ាបកម្ព​ស់ប្រហែល៥ម៉ែត្រ បណ្ដាលឲ្យ​របួសសន្លប់ស្ដូក ហើយ​ត្រូវបានអ្នកធ្វើការជាមួយប្រញាប់លើដាក់ម៉ូតូកង់បី បញ្ជូនទៅមន្ទីរពេទ្យជួយសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩៖៣៥នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១(សឡា)ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតគេ ឃើញក្រុមជាងមានគ្នា៤នាក់ អូសខ្សែបណ្ដាញអ៊ី​នធើណេត DG កាត់ផ្លូវសឡាប្ដូរខ្សែរថ្មីចូលផ្ទះប្រជាពលរដ្ឋ ម្នាក់ក្នុងក្រុមជាងឡើងដំបូលសំយ៉ាប ហើយម្នាក់បានបោះខ្សែអ៊ី​ធើណេតអូសរំលងខ្សែភ្លើង បណ្ដាលអោយឆ្លងចរន្តអគ្គិសនី ឆក់ជាងនៅលើដំបូលកម្ពស់​ប្រហែល៥ម៉ែត្រធ្លាក់មកក្រោមរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានក្រុមជាងដែលធ្វើការជាមួយនាំគ្នាលោតក្រឡង និងប្រញាប់លើកដាក់លើម៉ូតូកង់បីរបស់ខ្លួន បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះភ្លាមៗ ហើយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post