
កំពង់ស្ពឺៈ អ្នកលេងល្បែងជល់មាន់ចំនួន៦នាក់ អាគក៩ក្បាល ម៉ូតូជាង២០គ្រឿង និងសម្ភាៈជាច្រើន ត្រូវបានដកហូត ខណៈម្ចាស់សង្វៀនដ៏ធំដុះស្លែឈ្មោះ "គឺ" បើកលេងជល់មាន់ផង អាប៉ោងផងនោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបញ្ជាកម្លាំងជំនាញ ចុះបង្ក្រាប ប៉ុន្តែម្ចាស់សង្វៀនហាក់បីដូចជាដឹងខ្លួនមុនរត់បាតជើងសព្រាត កាត់បឹងស្រែត្រពាំង ចោលម៉ូតូម៉ាក PCX មួយគ្រឿង របស់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចចម្ការដើមកាស្យាមួយកន្លែង ក្នុងភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការចុះបង្ក្រាបសង្វៀនជល់មាន់ម្ចាស់ឈ្មោះ(គឺ)ខាងលើនេះមានវត្តមានលោកឧត្តមសេនីយ៍ត្រីសោម បូរ៉ា ស្នងការរង និងលោកជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងជំនាញបង្កប់ម្នាក់(មិនស្គាល់ឈ្មោះ)ព្រមទាំង កម្លាំងនគរបាលខេត្តកំពង់ស្ពឺជាច្រើននាក់ផងដែរ។
លោកសោម បូរ៉ាស្នងការរងនគរបាលខេត្តបាននិយាយថាការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ដែលគេស្គាល់ម្ចាស់ឈ្មោះ(គឺ) នេះដោយមានការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺនិងមានការអនុញ្ញាតិពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរជាពិសេសចាប់អោយបានម្ចាស់សង្វៀនឈ្មោះ(គឺ)តែម្តងដើម្បីអោយភូមិឃុំ មានសុវត្តិភាពនោះ បង្ក្រាបឲ្យបានដាច់ខាតរាល់ល្បែងស៊ីសងទាំងអស់នៅក្នុងក្រុងច្បារមន ក្នុងខេត្តកំពង់ស្ពឺទាំងមូល។
លោកបន្តថាអ្នកញៀនល្បែងជល់មាន់ទាំង៦នាក់ អាគកចំនួន០៩ក្បាល ងាប់០១ក្បាល សម្បុសក្រហម០៨ក្បាល និងសម្បុរស ០១ក្បាលផងដែរ ក្នុងមាន់គកមួយក្បាៗតម្លៃមិនក្រោម ៣០០ ទៅ៥០០ដុល្លារអាមេរិកនោះឡើយ ជីញ្ជីងថ្លឹងមាន់មួយនិងសម្ភារៈជាច្រើនថែមទៀតផង រួមជាមួយម៉ូតូជាង២០គ្រឿង ក្នុងនោះក៏មានម៉ូតូមួយគ្រឿងរបស់ម្ចាស់សង្វៀនឈ្មោះ(គឺ)ម៉ាកPCXពណ៌កាហ្វេ ពាក់ស្លាកលេខភ្នំពេញ1CE6850ផងដែរ គួរអោយស្តាយដែលម្ចាស់សង្វៀនឈ្មោះ(គឺ)ខាងលើបានរត់គេចខ្លួនបាត់កាត់បឹងស្រែនោះ។តាមសម្តីរបស់កម្លាំងសម្ងាត់អ្នកដឹកនាំនិងរាយការណ៍ជូននគរបាលនោះបាននិយាយថា កន្លងមកឈ្មោះ(គឺ)នេះតែងតែលួចលេងល្បែងបៀរនៅក្នុងផ្ទះរបស់ខ្លួន និងលួចលាក់ណាត់គ្នាជល់មាន់ជារៀងរាល់ថ្ងៃ ជួនកាលលេងអាប៉ោងថែមទៀតផង ហើយមិនតែប៉ុណ្ណោះតែងតែដើរនិយាយប្រាប់គេឯងថា នៅក្នុងខេត្តកំពង់ស្ពឺនេះអ្នកណាមិនស្គាល់(គឺ)នោះទាំងប៉ូលីស ទាំងប៉េអឹម និងសមត្ថកិច្ចព្រមទាំងស្ថាប័ននានានោះ គ្មានអ្នកណាហ៊ានជាមួយ(គឺ)ឡើយ ប៉ុន្តែថ្ងៃស៊យកម្លាំងនគរបាលដែលដឹកនាំបញ្ជារពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជារកម្លាំងអោយចុះបង្ក្រាសង្វៀនដែលម្ចាស់ឈ្មោះ(គឺ)ខាងលើនេះយ៉ាងណាត្រូវតែចាប់ម្ចាស់ឈ្មោះ(គឺ)អោយខានតែបាន ប៉ុន្តែមិនដឹងថាយ៉ាងមិចនោះទេទើបឈ្មោះ(គឺ)ម្ចាស់សង្វៀនរត់គេចខ្លួនបាន បន្សល់ទុកម៉ូតូPCXមួយគ្រឿងដែរ។
លោកស្នងការរងនគរបាលបញ្ជាក់ថាការបង្ក្រាបនេះមានជំនាញព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកំលាំងអន្ដរាគមន៍ខេត្ត បេីកប្រតិបត្ដិការដ៏ក្ដៅគគុក បង្រ្កាបក្រុមញៀនល្បែងស៊ីសងជល់មាន់ មួយកន្លែងស្ថិតក្នុងចំណុចដីឡូរបស់ឈ្មោះ អ៊ួង ភុំ ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ថាទីតាំងជល់មាន់នេះគឺគ្មានរោង គ្មានសង្វៀននោះទេ បច្ចុប្បន្នក្រុមញៀនល្បែងស៊ីសងជល់មាន់ គេប្រើ វិធីណាត់ផ្គូរផ្គងតាមទូរស័ព្ទ(គីឡូមាន់)និងបានចរចាតម្លៃ ទីកន្លែង ពេលវេលាហើយដឹកមាន់មកជល់តែម្ដង ជារបៀបថ្មីបែបផែនថ្មីដែលមិនធ្វើអោយសមត្ថកិច្ចងាយបង្រ្កាបបាននោះទេ។ ជាការបន្ថែមផងដែរនិងជាការប្ដេជ្ញាចិត្ដជំនាញព្រហ្មទណ្ឌខេត្ដក្រោមការដឹកនាំចង្អុលការពីឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាយ៉ាងដាច់ណាត់ថាមិនអនុញ្ញាតិអោយក្រុមណាមួយអាចធ្វើសកម្មភាពបើកទីតាំងសង្វៀនប្រជល់មាន់នៅលើទឹកដីខេត្ដកំពង់ស្ពឺបានដាច់ខាត មាននៅកន្លែង ណា អធិការក្រុង ស្រុក ទទួលខុសត្រូវចំពោះមុខគណៈ ស្នងការនិងគណៈបញ្ជាការឯកភាពខេត្ដ ពិសេសវិធានការត្រូវអនុវត្ដតាមប្រសាសន៍ថ្នាក់ដឹកនាំធ្វើដូចភ្លៀងរលឹមមិនទុកអោយក្រុមឱកាសនិយមឆ្លៀតប្រព្រឹត្តបង្កើតបទល្មើសលេីទឹកដីភូមិសាស្ត្រខេត្តកំពង់ស្ពឺបានឡើយ។
ជាក់ស្ដែងប្រតិបត្តិការខាងលើសមត្ថកិច្ចនគរបាលធ្វើការដកហូតនិងឃាត់មុខសញ្ញា០៦នាក់ប្រុសសុទ្ធតែជាអ្នក លេងទាំងអស់ រួមជាមួយនិងសត្វមាន់រស់ប្រាំបួនក្បាល(ជាមាន់ពូជជល់ខ្លាំង)និងម៉ូតូ ២២គ្រឿង ម៉ាកចំរុះ សម្ភារៈផ្សេងៗទៀត។បច្ចុប្បន្នកំលាំងនគរបាលបានកំពុងដឹកជញ្ជូននូវសម្ភារៈវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្ដកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕






