header ads

Sponsor

ភ្នំពេញៈ បុរស​ជាតៃកុង​រថយន្ត​ស្ទូច​ធុនធំ​មួយ​គ្រឿង ​បាន​រងរបួស​បែក​ក្បាល​ដេរ​អស់​៦ថ្នេរ​ បន្ទាប់​ពី​បើ​ក​រថយន្ត​ចូល​​ក្នុង​រាជធានី​ភ្នំពេញ​  មិន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់ ​ហើ​យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​កាក់ឃាត់មិន​ឈប់​។

ហេតុការណ៍​នេះ ​បាន​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ កាលពី​វេលាម៉ោង​៨៖២០នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៤​ ខែ​មី​នា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ស្តុប​អតីតក​រង្វង់​មូល​កាំខូស៊ីតធី​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ ​គេឃើ​ញ​បុរស​ពីរ​នាក់ ​បើកបរ​រថយន្ត​ស្ទូចធុនធំ​មួយ​គ្រឿង​ ម៉ាក​ ឌីវ៉ូរ​ ពណ៌​ស​ ជាប្រភេទ​រថយន្ត​ប្រាំ​ភ្លៅ​របស់​ក្រុមហ៊ុន​សេង ទ្រី​ គ្មានស្លាកលេខ​ ដោយ​ធ្វើការ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិសមកពី​ហ្គេនភ្នំពេញ​ឆ្ពោះ​មក​អតីត​​រង្វង់​មូល​កាំខូស៊ីតធី​ រួម​ទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោកមួយរូប​ និង​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ ដេញ​តាម​ពីក្រោយ​រថយន្ត​ស្ទូច​ខាងលើ​​ផងដែរ​។ លុះមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ស្ទូច​ខាងលើ ​ក៏​បាន​ឈប់​ស្តុប​ ខណៈ​​នោះ​ ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ទាំង​ពីរ​នាក់​នោះ​ បាន​ជិះ​ម៉ូតូ​មក​កាក់​ចំពីមុខរថយន្ត​ ហើ​យ​បាន​ដកកាំភ្លើង​ភ្ជង់​គំរាម​តៃ​កុង​រថយន្ត​ខាងលើ​​ឲ្យចុះមក​ខាង​ក្រោម​។ បន្ទាប់​មក​តៃកុង​រថយន្ត​នោះ ​ក៏បាន​ចុះមកពី​លើ​​រថយន្ត​ រួចក៏​ត្រូវ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក ​ដែល​ជិះដេញតាម​ បាន​ចាប់​គ្រាក់​តៃកុង​រថយន្ត​ជាប់​ ហើ​យ​ចំណែកឯ​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​ទៀត ​ដែល​ជិះដេញ​មក​ជាមួយ​ ក៏​បានយក​កាំភ្លើង​វាយ​ទៅ​លើ​ក្បាល​តៃកុង​រថយន្ត​ស្ទូច​ខាងលើ​ ​បណ្ដាល​ឲ្យ​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន​ ទើប​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ​ដែល​ធ្វើ​​ដំណើ​រ​តាម​ដងផ្លូវ ​និង​រស់នៅ​ជុំវិញកន្លែងកើ​ត​នាំ​គ្នា​ចោមរោម​មើល​។ បន្ទាប់មក​ក៏​មានកម្លាំងសមត្ថកិច្ច​អន្តរាគមន៍​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រើ​ន​រូប បាន​ចុះមក​ដល់​កន្លែង​កើត​ ហើ​យ​ក៏បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន​ សម្ភព​ពន្លឺ​ ដែល​នៅក្បែរ​នោះ​ ដើ​ម្បី​ធ្វើ​ការ​ព្យាបាល​។​ ដោយ​ឡែក​មន្ត្រី​កងរាជ​អាវុធហត្ថ ​ដែល​ប្រើ​ប្រាស់​ អំពើ​ហិង្សា​ទៅ​តៃកុង​រថយន្ត​ បណ្ដាល​ឲ្យ​រង​របួស​ បាន​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ ​បន្ទាប់​ពី​មាន​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។

ក្រោយ​កើ​តហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​បាន​ចុះមក​ធ្វើការយករថយន្ត​​ស្ទូចខាងលើ​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​បញ្ជាក់​ថា ​រថយន្ត​នោះ​មាន​កំហុស​អ្វី​នោះទេ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post