header ads

Sponsor

ក្រោយពីឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ដែលបកអាក្រាតលោកផ្កាយ៤ ធឹម សុផា សណ្ដោងមួយពូជ២២នាក់ មកធ្វើការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនេះ  រហូតមកដល់​នៅ​ថ្ងៃទី​១ ខែមីនា​​​នេះ ក្រសួងមហា​ផ្ទៃ​កម្ពុជា បានសម្រេច​ផ្ទេរ​ភា​​​​​​​​​​​​​រកិច្ច​មន្ត្រី​ចំនួន​២​​​​​​​​​​នាក់​ដែល​​​​​​​​​​ជាប់​សា​​​​​​​ច់​​​​​​​​​​ញាតិ​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​នាយ​ឧត្តមសេនីយ៍ ​​​​​​​​​​ធឹ​ម សុ​ផា​​​​​​​​​​​ ទៅ​បម្រើ​ការ​​​​​​​​ងារ​​​​​​​​​​​នៅ​អង្គ​នាយ​​​​​​​​​​​កដ្ឋាន​សវ​​​​​​​​​​​​​នកម្ម​ផ្ទៃក្នុង​វិញ ។​

​យោងតាម​សេ​ចក្តីប្រកា​​ស​ព័ត៌មា​​​​​​​​​​​​​​​​​​ន​របស់​អ្នកនាំ​​​​​​​​​​​​​​​​​​​​​​ពាក្យ​ក្រសួងម​​​​​​​​​​​​​ហាផ្ទៃ បានឱ្យដឹងថា​​​​​​​​​ ក្រោយ​​​​​​​​​មាន​ការរិះ​​​​​​​​គន់​ពី​​​​​​​​​​​​​​​​​​​​​​​​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការចា​​​​​​​​ត់តាំ​​​​​​​​​ង​ក្រុមគ្រួសារ​​​​​​​​​​​សាច់ញាតិ ​​​​​​​​នាយ​ឧត្តម​​​​​​​​​​​​​​​សេនីយ៍ ធឹ​ម​​​​​​​​​​​​​​​​​​​​ សុ​ផា ឱ្យ​បម្រើ​កា​​​​​​​​​រងា​​​​​​​រ​នៅ​អគ្គនាយកដ្ឋាន​សវ​​​​​កម្ម​ផ្ទៃក្នុង​នៃ​ក្រសួងម​​​​​​​​​​​​​​​​ហាផ្ទៃ ក្រសួង​​​​​​​​​​​​​​​​​បានធ្វើ​ការត្រួត​​​​​​​​​​ពិនិត្យ​ករណី​​​​​​​​​នេះ​យ៉ា​​​​​​​​​​​​​ង​ល្អិតល្អន់​​​​​​​​​​ និង ​​​​​​​​រកឃើញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិចំនួន១១នាក់ ដែលត្រូវចោទប្រកាន់ខាងលើ មាន៦នាក់ ជាប់សាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ក្នុងនោះមាន៤នាក់ បម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់នោះ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង។ ដោយឡែកចំពោះសាច់ញាតិជាមន្ត្រីនគរបាលជាតិ២នាក់ ដែលបន្តបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមបទបញ្ញាតិ្ត ឬលក្ខន្តិកៈជាធរមាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post