header ads

Sponsor

ភ្នំពេញៈ លោក សេង រិទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក តុប ឈុនឡុង ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសសាលក្រមលើសំណុំជនជាតិចិន២នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត នឹងពិន័យ៦០លានរៀលចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ជាង១០គីឡូក្រាម។

ជនជាប់ចោទទី១. ឈ្មោះ Lai Kuan Yu ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជនជាប់ចោទ ទី២. ឈ្មោះ Lin Chen Chia ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនដីគោគជាប់ចោទ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួរបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៨នៅ ប៉ុស្តិ៍ប្រៃសណីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈពួកគេរងចាំទទួលគ្រឿងញៀន ផ្ញើពីប្រទេសអាឡឺម៉ង់ មកប្រទេសកម្ពុជា។ នៅពេលឃាត់ខ្លួនជនជាប់ចោទសមត្ថកិច្ច បានដកហូតគ្រឿងញៀន ប្រភទ អ៊ិចស្តាហ្ស៊ី (MD និង MA) ចំនួន១០០៨,៣៧ក្រាម (ជាង ១០គីឡូ) ច្រកក្នុង កេសបិទជិត។

កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានី ធ្លាប់បានបើកសវនាការមុនអង្គសេចក្តី និងប្រកាសសាលក្រមសម្រេចរឹបអូសយកគ្រឿងញៀនទាំងអស់ ទុកបំផ្លាញចោល តាមនីតិវិធីរួចហើយដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post