header ads

Sponsor

ភ្នំពេញៈ នៅ​វេលាម៉ោង៧៖​៣០នាទី ព្រឹកថ្ងៃទី២៩ ខែមី​នា ឆ្នាំ២០១៩ លោក យិន ង្គិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកប្រគល់ជូននគរបាលចរាចរណ៍​រាជធានីភ្នំពេញហើយ​ ដើម្បីឲ្យ​នគរបាលចាត់ការតាមនី​តិវិធីច្បាប់។

ខណៈនេះ សមត្ថកិច្ចនគរបាលកំពុងធ្វើសាកសួរជនបង្ក យិន ម៉ាណា ដែលបានបើ​ករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់​ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

ព័ត៌មានលម្អិតយ៉ាងណា អង្គសារព័ត៌មាន CAM POST នឹងផ្សាយជូនពេលក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា«ផារ៉ាហ្គន» ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយជាសិស្សពូកែទូទាំងប្រទេសម្នាក់ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន» តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post