header ads

Sponsor

ភ្នំពេញៈ ប្រិយមិត្តពិតជាបានជ្រាបច្បាស់ហើយ ក្រោយពេលមានក្រុមយុវជន សហការសាលារាជធានីភ្នំពេញ អំពីការប្រមូលសំរាម និងការទុកដាក់សំរាមនោះផងដែរ ដោយការប្រមូលរួច ចេះតែមានការកើនឡើងជាលំដាប់រហូត មានវិធានការការផាកពិន័យ ចំពោះ អ្នកចោលសំរាមផ្តេសផ្តាស់ ក្នុងគោលបំនងអោយទីក្រុងរបស់យើងស្អាតប្រកបដោយ ផាសុខភាព និងស្រស់បំព្រង។

បន្ថែមពីនេះទៅទៀត បើយោងតាមហ្វេសប៊ុកផេករបស់ “រដ្ឋបាលខណ្ឌចំការមន” បានឲ្យដឹងថា៖ “នៅថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌចំការមន បានចុះធ្វើយុទ្ធនាការអប់រំណែនាំ និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ការបោះចោលសំរាម តាមបណ្ដោយផ្លូវលេខ ១០៥ (ប្រឡាយបឹងត្របែក) និងជុំវិញតំបន់នេះ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់ទួលទំពូងទី១ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាល នៃគណ:អភិបាលខណ្ឌចំការមន សហការជាមួយថ្នាកដឹកនាំខណ្ឌ មន្ត្រីរាជការ យុវជន ស.ស.យ.ក សង្កាត់ អធិការនគរបាលខណ្ឌចំការមន បញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ក្រុមយុវជនសំរាម”៕
ក្នុងនោះមានមហាជនជាច្រើនបានចូលរួម ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post