header ads

Sponsor

(ស្វាយរៀង)៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកជ្រូក០៣គ្រឿង សង្ស័យនាំជ្រូកឆ្លងដែនពីវៀតណាមប្រគល់ឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ករណីចាប់ឃាត់រថយន្តដឹកជ្រូកនេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ នៅចំណុចក្លោងទ្វាវត្តត្រពាំងធំ ស្ថិតនៅភូមិត្រពាំងធំ ឃុំអង្គប្រស្រែ ស្រុករមាសហែក ចំនួន២គ្រឿងសត្វជ្រូករស់ចំនួន៤២ក្បាល ក្នុងនោះរថយន្តម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខភ្នំពេញ3C.2460 ដឹកជ្រូក៣៥ក្បាល  រថយន្តម៉ាកTOYOTAហីលុច ពាក់ស្លាកលេខកំពង់ចាម2C2207 ដឹកជ្រូក៧ក្បាល ។
នៅផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ឃាត់រថយន្តម៉ាកFUSO ពាក់ស្លាកលេខស្វាយរៀង3A0906 ដឹកជ្រូក១០៤ក្បាល ។
-ទី១ រថយន្តម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ
ភ្នំពេញ3C.2460 មានជ្រូក៣៥ក្បាល ។
-ទី២ រថយន្តម៉ាកTOYOTA HiLuX ពាក់ស្លាកលេខកំពង់ចាម2C.2207 មានជ្រូក៧ក្បាល ។ រួចបញ្ជូនទៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង ដើម្បីពិនិត្យចំណែកមន្រ្តីអគ្គនាយដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្ម សហការជាមួយមន្ត្រីជំនាញមន្ទីរកសិម្មខេត្ត ។
-ទី៣ ចាប់ឃាត់រថយន្តមួយគ្រឿងម៉ាកFUSOពាក់ស្លាកលេខស្វាយរៀង3A.0906 របស់ក្រុមហ៊ុនស៊ីភីCP មានជ្រូកចំនួន១០៤ក្បាល សង្ស័យថាជ្រូកវៀតណាមបានចាប់បញ្ជូនទៅមន្ទីរកសិកម្មខេត្តដែរ ហើយបានធ្វើការបូមឈាមយកទៅពិនិត្យនៅមន្ទីរពិសោទរាជធានីភ្នំពេញដើម្បីធ្វើតេសឈាម ។

ប្រភពពីមន្រ្តីនគបាលមូលដ្ឋានឃុំអង្គប្រស្រែ បានអោយអង្គភាពយើងឲ្យដឹងថា៖ ដោយមានក្រុមឈ្មួញខឹលខូចបាននាំជ្រូកពីប្រទសវៀតណាមឆ្លងដែនចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែ ស្រុករមាសហែក ដឹកតាមម៉ូតូរួចមកសាងដាក់ម៉ូតូរ៉ឺម៉ក និងរថយន្ដ ក្នុងមួយយប់ៗមានរ៉ឺម៉កចាប់ពី៣០គ្រឿង-ទៅ៣៥គ្រឿង ក្នុង១គ្រឿងមាន១០ក្បាល បើកូនជ្រូកមាន៣០ក្បាល និងរថយន្តចំនួន៦ទៅ៧គ្រឿង ក្នុង១គ្រឿងមាន៣៥ក្បាលទៅ៤០ក្បាល ដាក់សាងនៅចំណុចខាងកើតវត្តត្រពាំងធំ និងកែងវត្តត្រពាំងព្រីង ហើយចាប់ផ្តើមនាំជ្រូកវៀតណាម ចូលមកតាមរដ្ឋបាលឃុំអង្គប្រស្រែ នេះរយៈពេល៤ថ្ងៃមកហើយចាប់ពី ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩មក ។

ទាក់ទងរឿងនេះដែរបុរសម្នាក់បានឲ្យអង្គភាពយើងដឹងថា៖ ខ្លួនគាត់និងមនុស្សផ្សេងទៀត ជាអ្នកស៊ីឈ្នួលដឹកជ្រូកឲ្យឈ្មួញពីព្រំដែនវៀតណាម មកដល់រថយន្តគឺមួយក្បាលតម្លៃ១ម៉ឺនរៀល ។
ទាក់ទិនករណីឃាត់រថយន្តដឹកជ្រូកត្រួតពិនិត្យនេះលោក ហ៊ុន សារ៉េតថន ជាមន្រ្តីចលត្រ័ការិយាល័យផលិតកម្មនិងបសុព្យាបាលមន្ទីរកសិកម្មខេត្តមានប្រសាសន៍អោយដឹងថា៖ ការចាប់ឃាត់រថយន្តដឹកជ្រូកនេះដោយមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជាក្នុងរដ្ឋបាលខេត្តស្វាយរៀងដែលជ្រូកវៀតណាម កំពុងមានផ្ទុះជម្ងឺប៉េសអាហ្វ្រិកធ្ងន់ធ្ងរ ហើយលោក ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំស្តីពី (វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វ្រិក) ដោយឲ្យគ្រប់ស្ថាបន័មានសមត្ថកិច្ចក្នុងខេត្ត សហការគ្នាផ្សព្វផ្សាយនិងទប់ស្កាត់បញ្ឈប់ការនាំជ្រូកពីវៀតណាម និងផលិតផលមានដើមកំណើតពីសត្វជ្រូក ត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពទើបមន្រ្តីជំនាញ សហការជាមួយមន្រ្តីគយនិងរដ្ឋាករសាខាខេត្តស្វាយរៀង និងមន្ត្រីនគបាលស្រុកប៉ុស្ត៍ រដ្ឋបាលឃុំ ចុះល្បាតតាមព្រំដែនដើម្បីឃ្លាំមើលទប់ស្កាត់និងបង្ក្រាប ។

ប្រភពដដែលបន្តទៀតថា៖ បើតាមអជីវករម្ចាស់ជ្រូកបានអះអាងថា គាត់ទិញពីប្រជាពលរដ្ឋក្នុងស្រុកក៏ប៉ុន្តែជ្រូកមួយចំនួនគឺទិញតាមម៉ូតូ ទើបមានការសង្ស័យថានាំជ្រូកពីប្រទេសវៀតណាម ទើបឃាត់យកទៅពិនិត្យបើទិញជ្រូកតាមផ្ទះត្រូវមានសំណើរពីម្ចាស់ជ្រូក និងមានចុះហត្ថលេខាពីលោកមេភូមិ,មន្ត្រីពេទ្យសត្វភូមិ ពេទ្យសត្វស្រុក និងការិយាល័យផលិតកម្មនិងបសុព្យាបាលពិនិត្យទើបអនុញ្ញាតិឲ្យនាំចេញបាន ។
ហើយចំពោះជ្រូកក្រុមហ៊ុនCP១០៤ក្បាលនោះគឺ ដឹកមកពីកសិដ្ឋានCPខេត្តត្បូងឃ្មុំ ដែលមានច្បាប់ដឹកជញ្ជូនតែ៩០ក្បាល ប៉ុន្តែគឺដឹកលើស១៤ក្បាល  សង្ស័យបង្កប់ជ្រូកនាំចូលពីប្រទេសវៀតណាម ដោយក្នុងច្បាប់ដាក់នៅខេត្តស្វាយរៀង៤៥ក្បាល ហើយដាក់នៅខេត្តព្រៃវែង២៥ក្បាល នឹងដាក់នៅខេត្តកណ្តាល២០ក្បាល ។

លុះដល់ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩នេះដែរ មន្ត្រីជំនាញបានបូមឈាមជ្រូកទាំងអស់យកទៅពិនិត្យមេរោគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ បើរកឃើញ
លទ្ធផលមានជម្ងឺយើងនិងកំទេចចោល ហើយបើគ្មានជម្ងឺនិងធ្វើការផាកពិន័យ តាមច្បាប់និងប្រគល់ឲ្យម្ចាស់វិញ ។
ហើយនិងដាក់មន្ត្រីចុះអង្កេតឡើងវិញថា តើឈ្មួញអះអាងថា ទិញពីប្រជាពលរដ្ឋក្នុងស្រុកនោះមានពិតមែនឬអត់ គឺចុះដល់ផ្ទះតែម្តង ដោយមានការសង្ស័យដែរចម្លើយអ្នកដឹកជ្រូកឆ្លើយទិញកន្លែងផ្សេង រីឯអ្នករត់ការទិញជ្រូកឆ្លើយថាទិញនៅកន្លែងផ្សេង ហើយចំពោះថៅកែរជ្រូកវិញឆ្លើយថាទិញកន្លែងផ្សេងទៀត ក្រោយមកពេទ្យសត្វភូមិឆ្លើយផ្សេងទៀតខុសគ្នាទាំងស្រុង ចំពោហទីតាំងមួយចំនួនដែលប្រាប់ថាទិញពីប្រជាពលរដ្ឋឈ្មោះនេះឈ្មោះនោះ គឺគ្មានចិញ្ចឹមជ្រូកសោះឡើយ ។

លោក ខៀវ សារឿន ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៍មានតាមទូរស័ព្ទថា៖ បញ្ហាជ្រូកនេះគឺបានបញ្ជូនទៅខាងមន្ទីរកសិកម្មខេត្ត ដើម្បីពិនិត្យសំណុំលិខិតផ្សេងៗនិងបូមឈាមសត្វជ្រូកទាំងនោះយកទៅធ្វើការពិសោធន៍ បើរកឃើញថាវាមានភាពមិនប្រក្រតីនោះត្រូវធ្វើតាមច្បាប់ (បើជ្រូកមានជំងឺត្រូវធ្វើការកំទិចចោល បើជ្រូកគ្មានលិខិតស្នាមច្បាស់លាស់ត្រូវធ្វើការផាកពិន័យបង់ពន្ធជូនរដ្ឋ) ។

ដូច្នេះការសន្និដ្ឋានរបស់មន្រ្តីចម្រុះគឺ៖ ជ្រូកខ្លះមានច្បាប់ហើយជ្រូកមួយចំនួនគ្មានច្បាប់ ទិញតាមម៉ូតូសង្ស័យជាជ្រូកវៀតណាម ។
សំណួរសួរថា៖ តើសុខភាពបងប្អូនប្រជាពលរដ្ឋទៅជាយ៉ាងណា? ខណៈដែលនៅប្រទេសវៀតណាម កំពុងតែមានជំងឺជ្រូកដ៏កាចសាហាវយ៉ាងនេះហើយ ប៉ុន្តែឈ្មួញនៅតែនាំចូលយ៉ាងរំភើយ?
ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post