header ads

Sponsor

ភ្នំពេញៈ គ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ ឈ្មោះ យឹម ម៉ុងតឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ បានសម្រេចដល់ទៅ២ដង តែលទ្ធផលចុងក្រោយសុំសងត្រឹមតែ២.៥០០ដុល្លារប៉ុណ្ណោះដើម្បីបញ្ចប់រឿង។ រឿងនេះទើបបែកធ្លាយមែន ប៉ុន្តែមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ខណៈជនសង្ស័យកំពុងមានសិទ្ធិដើរហើរយ៉ាងរំភើយ ព្រោះតែខាងស្រីមិនព្រមទទួលយកសំណងរដ្ឋប្បវេណីចំនួន២.៥០០ដុល្លារ ដោយប្ដឹងទាមទារសំណងចំនួន២ម៉ឺនដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញវិញ។

នេះបើយោងតាមពាក្យបណ្ដឹងផ្លូវការរបស់ស្ត្រីរងគ្រោះ ដែលបានប្ដឹងលោកគ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ យឹម ម៉ុងតឿន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី កែវ វ៉ាន្នី ដែលអង្គភាពសារព័ត៌មាន Cam Post ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។

ទោះបីជាមានពាក្យបណ្ដឹងដល់តុលាការក្ដី ប៉ុន្តែតាមប្រភពច្បាស់ការណ៍ បានបង្ហើបថា មកទល់ពេលនេះ លោក យឹម ម៉ុងតឿន គ្រូបង្រៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរងការចោទប្រកាន់នូវពាក្យបណ្ដឹង «ក្នុងបទរំលោភសេពសន្ថវៈ» រូបនេះ នៅតែមានសេរីភាពដើរហើរយ៉ាងសប្បាយ ទោះបីការចរចារសំណងរដ្ឋបវេណីមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។

សូមអានពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះ ដែលរៀបរាប់ពីរឿងរ៉ាវទាំងស្រុងជូនតុលាការមានដូចខាងក្រោម៖

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post