header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ លោកចៅហ្វាយខណ្ឌទាំងអស់ មិនចាំបាច់មកអង្គុយស្តាប់សម្តេច​ ក្នុងពិធីជួបជុំសំណេះសំណាល ចែកសញ្ញាបត្រ ដល់និស្សិតទៀត​ទេ ។

សម្តេចតេជោ បន្តថា “វាគ្មានការចាំមកទេ ពួកអស់លោកមានការងារច្រើនណាស់សម្រាប់ដោះស្រាយបញ្ហា និងការងារបន្ទាន់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទុកកៅអីកិត្តិយសឱ្យនិស្សិតអង្គុយវិញទៅ”។

សម្តេចតេជោ បានថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ ដល់និសិ្សតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបចំនួន ១៧០៩នាក់ ដែលមាននារីចំនួន៦៧៦នាក់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ​ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post