header ads

Sponsor

កណ្តាលៈ ស្រ្តីវ័យ៣០ឆ្នាំម្នាក់ ជិះម៉ូតូល្បឿនលឿនពេក មិនចាញ់ស្ទាវប៉ុន្មានទេ បែរជាជួបគ្រោះអកុសលជ្រុលទៅកៀរបង្កាន់ដៃស្ពាន បណ្តាលឲ្យដួលបោកម្នាក់ឯង បាក់កស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង១២៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចលើស្ពានព្រែកតាម៉ាក់ត្រើយខាងលិច ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សន សេងហៀប អាយុ៣០ឆ្នាំ ទីលំនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីឡេត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រៃវែង 1L-1359។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូឆ្លងកាត់ស្ពាន ពីកើតទៅលិចល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានរេកចង្កូតមកពៀរបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្នាក់ឯង។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍បានចុះមកធ្វើការពិនិត្យ រួចសន្និដ្ឋានថា ករណីខាងលើនេះ គឺបណ្ដាលមកពីនារីរងគ្រោះបើកបរខ្វះការប្រុងប្រយ័ត្ន មិនមើលពីស្ថានភាព ទើបបានជាកៀរជាមួយបង្កាន់ដៃស្ពាន ដួលខ្លួនឯងបែបនេះ។

ហើយបន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំសាច់ញាតិយកឯកសារ​ ពាក់ព័ន្ធ​មកទទួលយកទៅវិញ ចំណែកសាកសព ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post