header ads

Sponsor

កំពង់ឆ្នាំងៈ ក្មេងស្រីម្នាក់​ ត្រូវបានឃាតកមិនស្គាល់មុខអារ.កប៉ងសម្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០១៩ នៅចំណុចភូមិច្រកសង្កែ ឃុំស្វាយជុក​ ស្រុកសាមគ្គី​មានជ័យ​ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចនគបាលមូលដ្ឋានដែលបានចុះដល់កន្លែងកើតហេតុ បានអោយដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ វ៉ា ស្រីនីម អាយុ៩ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុក កើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងទៀតថា ជារៀងរាល់ថ្ងៃអោយតែដល់ម៉ោង៥ទៀបភ្លឺនៅពេលដែលម្តាយចេញទៅរោងចក្រកាត់ដេរ ក្មេងស្រីរងគ្រោះតែងតែស្រែកយំ ទាលុយម្តាយរាល់ពេលហើយដេកលក់បាត់ទៅ តែនៅពេលកើតហេតុ យំស្រែកឮខ្លាំងៗ ហើយមិនបាត់សោះ ដោយមានការសង្ស័យ អ្នកជិតខាងក៏ទៅមើលឃើញឈាមស្រោចពេញខ្លួន ក៏ផ្អើលសែ្រកឆោឡីង អោយគេជួយ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យ ឃើញថាត្រូវបានឃាតកមិនស្គាល់មុខ អារ ក បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានម្តាយក្មេងស្រីរងគ្រោះបញ្ជូនទៅមន្ទីពេទ្យ ដើម្បី សង្គ្រោះបន្ទាន់ផងដែរ។

ពេលនេះសមត្ថកិច្ចនគបាលខេត្តនិងស្រុកកំពង់សហការគ្នា បើកការស្រាវជ្រាវបន្ទាន់ ស្វែងរកមុខជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់។ ជុំវិករណីឃាតកម្មខាងលើនេះ គេដាក់ការសន្និដ្ឋានថាវាជាករណីគំនុំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post