header ads

Sponsor

បន្ទាយមានជ័យៈ តាមព័ត៌មានបឋម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង២០នាទី មានករណីផ្ទុះគ្រាប់ (មិនស្គាល់ប្រភេទ) ត្រង់ចំណុចគោកអាឡោកខាងលិចឈាងខាងត្បូង ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យ ជនរងគ្រោះទី១ ឈ្មោះ នឹម ថួត (ប្តី) ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះទី២ ឈ្មោះ ភា ផាន (ប្រពន្ធ) ភេទស្រី អាយុ ២០ឆ្នាំ បានបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ប្តីប្រពន្ធ។

ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះដើរបេះបន្លែត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយក៏បានរើសយកបោះទៅលើគល់ឈើបណ្តាលឲ្យគ្រាប់ផ្ទុះឡើង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post