header ads

Sponsor

​ព្រះសីហនុៈ រថយន្តហាយឡែនឌ័រ (តាក់ស៊ី) ​ចូលប្តូរអំពូលភ្លើង ឈប់​ដោះ​លេខ​ច្រឡំ​ដាក់ ​D ឡានរអិល​ ម្ចាស់ជាន់​ហ្គា​ច្រឡំថា ហ្វ្រាំង​ ស្ទុះ​ទៅ​បុក​ប្តី​ប្រពន្ធ​ពីរ​នាក់​ផ្ទប់​ជញ្ជាំង​ផ្ទះ បណ្ដាលឲ្យ​​ស្លាប់​ប្តី​ ប្រពន្ធ​របួស​ធ្ងន់។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៩ លើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត១គ្រឿងម៉ាក HIGHLANDED ពណ៌គយ ពាក់ស្លា​កលេខភ្នំពេញ2AJ-1584 អ្នកបើកបរឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ ពេលដាក់ភ្ញៀវចុះអស់ហើយ បានទៅផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះដល់ចំណុចខាងលើ ត្រៀមចេញពីរថយន្តដោយដាក់លេខ D រថយន្ត ក៏រអិលថយក្រោយ អ្នកបើកបរឃើញដូចនេះ ស្ទុះទៅជាន់ហ្រ្វាំងច្រឡំ​ហ្គែរទៅមុខបុកនឹងម្ចាស់តូបចំនួន២នាក់ប្តីប្រពន្ធផ្ទប់នឹងជញ្ជាំងផ្ទះ បណ្ដាលឲ្យស្លាប់ប្ដី ប្រពន្ធរងរបួសធ្ងន់។

ជនរងគ្រោះប្តីឈ្មោះ វ៉ន វាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ (ស្លាប់)​ និងប្រពន្ធឈ្មោះ ទៀង ហុង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ

ក្រោយកើតហេតុជនរងគ្រោះជាប្រពន្ធ ត្រូវ​បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបរ និង​រថយន្ត ត្រូវបាននាំខ្លួន និងរក្សាទុក​មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ដោះស្រាយពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post