header ads

Sponsor

កណ្តាលៈ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មានរថយន្តធុនធំមួយគ្រឿង សង្ស័យដាច់ហ្វ្រាំងចុះពីលើស្ពានព្រែកតាមាក់បុករង្វង់មូលគល់ស្ពាន បណ្តាលឲ្យខូចខាតរថយន្ត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលកសាងស្ថាបនាហើយថ្មីនេះ នៅចំណុចគល់ស្ពានព្រែកតាមាក់ ផ្លូវជាតិ៨ ស្រុកកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត ឬរងគ្រោះប៉ះពារលើអ្នកដំណើរនៅឡើយទេ ខណៈអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងអន្តរាគមន៍ទំនាក់ទំនងរករថយន្តស្ទួច ឬអូសរថយន្តខាងលើចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post