
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃទី១០ខែមីនាឆ្នាំ២០១៩នេះនៅជាប់ផ្លូវជាតិលេខ១ត្រង់ចំណុចភូមិ ត្របែកប្រហោង ឃុំ តាសួស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺមកពីតៃកុរថយន្តងងុយដេកទើបរ៉េចង្កូតបុកផ្ទះពលរដ្ឋនិងក្រឡាប់សង្កត់ពីលើម្ចាស់ផ្ទះទាំង៤នាក់តែម្តងដែលក្នុងហេតុការណ៍នោះប្តីនៅមានដង្ហើមប៉ុន្តែសង្ឃឹមតិចខ្លាំងណាស់ចំណែកប្រពន្ធកូនគឺបានស្លាប់ទាំង៣នាក់ក្រោមរថយន្ត។
សមត្ថកិច្ចបានបន្តទៀតថា៖ក្រោយពីបង្កគ្រោះថ្នាក់និងបណ្តាលឲ្យមនុស្សដ៏គួឲ្យរន្ធត់នេះមកអ្នកបើរថយន្តចុះថង់គេចខ្លួនបាត់ស្រមោលហើយសមត្ថកិច្ចកំពុងស្ទួចរថយន្តយកមករក្សារនៅអធិការស្រុកស្វាយជ្រំរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕


