header ads

Sponsor

រិទ្ធី

លោក អេឡិច ហ្គន់សាឡេស ដាវិតសុន សហស្ថាបនិកអង្គការមាតាធម្មជាតិ (Mother Nature Cambodia) បានប្រាប់ថា៖ បន្ទាប់ពីបានជួបនិងសួសុខទុក្ខភរិយា និងកូនជាទីស្រលាញ់របស់វីរបុរសខ្មែរ គឺលោកបណ្ឌិតកែមឡី នៅអូស្ត្រាលីមក ខ្ញុំសូមសន្យាថានឹងធ្វើរឿងពីរឱ្យខាងតែបាន។ នេះបើយោងតាមហ្វេសប៊ុករបស់លោកអេឡិច។ រឿងទាំងពីរនោះគឺ៖

១-នឹងបន្តបេសកកម្មរបស់លោកបណ្ឌឹតក្នុងការនិយាយការពិត បើទោះបីប្រឈមនឹងសង្គមមួយដែលពោពេញដោយសត្វសាហាវក៏ដោយ។

២-តស៊ូទាមទារកយុត្តិធម៌ជូនពួកគាត់ទាក់ទងនឹងឃាតកម្មលោកបណ្ឌឹត បើទោះបីជាត្រូវរងចាំរហូតដល់របបបែបជើងកាងរបស់លោក ហ៊ុនសែន ដួលរលំដោយសន្តិវិធីក៏ដោយ។

កាលពីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២រសៀល នៅវត្ត Bonnyrigg ទីក្រុងស៊ីតនី លោក អេឡិច ហ្គន់សាឡេស ដាវិតសុន បានចែករំលែកព័ត៌មានអំពីបញ្ហាបរិស្ថាន និងស្ថានការណ៍នយោបាយផ្សេងៗដែលបានកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ជូនដល់ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ដែលស្រ​លាញ់និង​បាន​ចូល​រួម​ចំណែក​ការពារ​នឹង​ថែរក្សាធន់​ធាន​ ធម្មជាតិ​ខ្មែរ​ មាន​ដើមកំណើតជាជន​ជាតិ​ អេស្បាញ់​ បាន​ទៅដល់​ប្រទេស​ អូស្រា្តលី​ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បី​ជួប​ប្រជុំ​វេទិការសាធារណៈ​ជា​មួយ​សហគមន៍​ខ្មែរ​នៅ​ ប្រទេស​អូស្រា្តលី​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post