header ads

Sponsor

ភ្នំពេញៈ ពិធីករ ​និង​ជា​តារា​សម្តែង លោក អ៊ឹម ជីវ៉ា មិនដឹង​ថា ​គាត់​កំពុង​តែ​កើតទុក្ខ​មិន​សុទ្ធចិត្ត ឬ​ក៏​គ្រាំ​ចិត្ត​យូរ​យ៉ាងណា​នោះ​ទេ បានជា​ទ្រាំ​មិន​បាន​ដល់​ថ្នាក់​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​កផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា លើក​ជា​ច​ម្ង​ល់​ថា ​ហេតុ​អ្វី​បានជា​មន្ត្រីថ្នាក់​ក្រោម​ជាតិ រវល់​នឹង​ការងារ​ដល់​ម្លឹ​ង ទើប​មិន​អាច​ដោះស្រាយ​ រឿង​ម្យ៉ាង​ជូន​លោក​បាន ។

លោក អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​តេ​ជោ ឡើង​វែង​ និង​មាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ថា «សូម​សម្តេច​ពុក​ជួយ​កូន​ផង... តើ​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​ធ្វើ​អោយ​ពួក​គាត់​រវល់​ដល់​ថ្នាក់​នឹង​មែន​ទេ??? ព្រោះ​ខ​ល​ទៅម្ដង​ណា ​ពួក​គាត់​ថា ​ប្រជុំ​រវល់​ជាប់​រៀបចំ​ជូន​សម្តេច​តេ​ជោ ហ៊ុន​ សែន ​រហូត..!!! រយៈពេល​៤​ខែ​ហើយ ឡាន​ដ៏​អ​ភ័​ព្ឌ​មួយ​នេះ​ជាប់​នៅ​អធិការ​ស្រុកស្រែ​អំបិល ​ខេត្តកោះកុង​ដដែល... ខ្ញុំ​ពិតជា​​មានការ​អស់សង្ឃឹម​ខ្លាំង​ណាស់ ... ខ​ល​ម្ដង​​ណា​ពួក​គាត់​ថា ព្រះរាជ​អ​ជ្ញា​ទាំង​ពីរ​គាត់​ឆ្លើយ​ថា ​រវល់​រហូត ព្រះរាជ​អ​ជ្ញា​រង​ឆ្លើយ​ទៅ​ព្រះរាជ​អ​ជ្ញា​កោះកុង​» ។

ពិធីករ​រូប​នេះ​បាន​សរសេរ​បន្ត​ថា «ខ្ញុំ​រង់ចាំ​៤​ខែ​ហើយ គ្រាន់តែ​ឡើង​ចុះ​ជួល​ឡាន​គេ​មិន​តិច​ជា​១០ ទៅ​២០​ដង​ទេ ឯ​ការចំណាយ​ក៏​អស់​ច្រើន​ដែរ តែ​ប៉ូលិស​ប្រាប់​ថា ​ថ្ងៃនេះ​ថ្ងៃ​នោះ​រហូត​.. មេ​ជាប់​ចេះ​ជាប់​ចុះ។ ខ្ញុំ​ពិតជា​រង់ចាំ​ឡាន​របស់ខ្ញុំ​ចេញពី​អធិការ​ស្រុកស្រែ​អំបិល ​ដើម្បី​យក​ទៅ​លក់​បន្ត​បាន​ថវិការ​បន្តិចបន្តួច​បង្គ្រប់​រកទិញ​ឡាន​ណាមួយ​ គ្រាន់​និង​ជិះ​ទៅ​ណា​មក​ណា … ព្រោះ​រាល់ថ្ងៃ​ពេល​ទៅ​ថត ទៅ​កម្មវិធី​សិល្បៈ ត្រូវ​ជិះ​ម៉ូតូឌុប តុ​កតុក ផាស​អេប ខោអាវ​ស្បែកជើង​យួរ​សំពីងសំពោង​ដូច​មនុស្ស​ឆ្កួត...!!!  អ្នក​ផ្សេង​គេ​មិន​បាន​ដើរ​ជាមួយ​ខ្ញុំ គេ​មិនមែន​ជា​ខ្ញុំ គេ​មិនដឹង​ទេ ថា​ខ្ញុំបាទ អ៊ឹម ជីវ៉ា​ លំបាកប៉ុណ្ណា ??អ្នកខ្លះ​មិន​បាន​ជួយ​ខ្ញុំ​ទេ ខ្ញុំ​ញញឹម​តែ​នៅ​មុខ​កា​មេរ៉ា​ MV ថតកុន ក្នុង​កញ្ចក់​ទូរទស្សន៍​ទេ តែ​ធាតុ​ពិត ​គឺ​ជីវិត​ខ្ញុំ​មិន​ដូច​ក្នុង​កញ្ចក់​ទូរទស្សន៍​ទេ គ្រាន់តែ​ឡើង​ចុះ​ទៅ​ខេត្តកោះកុង​ខ្ញុំ​ហត់មិន​អី​ទេ តែ​ចំ​ណាយ​លុយ​ធ្វើ​សោ​ហុយ​ទៅ​មក​ច្រើន​ណាស់ ខ្ញុំ​គ្មាន​លុយ​ទេ រកតែ​លុយ​ជិះ​ផាស​អែប​ទៅ​ថត​មិន​ចង់បាន​ផង»

លោក បន្ត​ទៀត​ថា «បញ្ហា​ភាគី​គ្រោះថ្នាក់​ទាំង​សងខាង​បាន​បាន​ចរចា​បញ្ចប់រឿង​នេះ​ហើយ​នៅឡើយ នៅ​តែ​រង់ចាំ​ខាង​ប៉ូលិស​ និង​ព្រះរាជ​អ​ជ្ញា​ដោះស្រាយ​ទេ តែ​រង់​ចាំ​ជិត​៤​ខែ​ហើយ គាត់​ប្រាប់​ថា ​រវល់​ចេះ​ចុះ​នេះនោះ​រហូត ខ្ញុំ​ជួល​ឡាន​គេ​ឡើង​ចុះ​ ចង់​វិលមុខ​ហើយ ហើយ​ខាត​ពេល​ទៀត ហើយ​លោកពូ​ស្នងការ​ខេត្តកោះកុង គាត់​ក៏​ស៊ី​ញ៉េ​អោយ​រួចរាល់​ហើយ នៅ​តែ​ព្រះរាជ​អាជ្ញា​ទេ រវល់​រហូត...។ ខ្ញុំ​ពិតជា​ត្រូវការ​យក​ឡាន ​ដើម្បី​យក​លុយ​ទិញ​ឡាន​ណាមួយ​បាន​ជិះ​និង​គេ ​ព្រោះ​ខ្ញុំ​អត់​លុយ គឺ​ឡាន​របស់ខ្ញុំ ​បើ​លក់​ គឺ​បាន 4000 ទៅ​5000$ ដែរ ដូចនេះ ​ខ្ញុំ​ពិតជា​ត្រូវការ​ចាំបាច់​មែន... ពីព្រោះ​​ត្រូវ​រង់​ចាំ​យូ​ពេក​ហើយ តើ​ពេល​ណា​បាន​ដោះ​ស្រាយ​បាន??? សូ​ម​សម្តេច​ពុក​ មេត្តា​ជួយ​ដោះស្រាយ​ដល់​កូន​ ដោយ​ក្ដី​អនុគ្រោះ​ផង!!!។ ដោយ​ក្តីគោរពអំពី​ខ្ញុំបាទ​ អ៊ឹម ជីវ៉ា» ។

សូម​រំឭ​ក​ថា ​លោក អ៊ឹម ជីវ៉ា បាន​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​រហូត​មាន​មនុស្ស​ស្លាប់​ កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ២០១៨ ហើយ​ពេល​នោះ​ មានការ​និយាយ​ត​ៗ​គ្នាថា ​ពិធីករ និង​ជា​តារា​សម្តែង​រូប​នេះ បាន​បុក​គេ​ស្លាប់ ​ហើយ​បាន​ក្រឡាប់​ឡាន​ធ្លាក់​ផ្លូវ​។ ចម្លើយ​ត្រូវ​បាន​លោក អ៊ឹម ជីវា បាន​ច្រានចោល​ថា​ មិនមែន​ជា​ការ​ពិត​។

លោក ​ជីវ៉ា ​ឆ្លើយ​តប​ទាំង​អារម្មណ៍​ភ័យ​នៅឡើយ​ថា​ «​លោក​អត់​មាន​បើក​បុក​មនុស្ស​ស្លាប់​ទេ​។​មុន​​ដំបូង​ឡាន​ខូច​នៅ​អណ្តូងទឹក​ ហើយក៏​​ទុក​ឡាន​នៅ​ទីនោះ​ឲ្យ​​តៃកុង​មួយ​នៅ​ជួយ​មើល​រួច​មាន​ឡាន​១​មក​យក​លោក​ទៅ​កោះកុង​រួច​ហើយ​។ ​បន្ទាប់​មក​គេ​ទារ​ថ្លៃ​អូស​១៥០​​ដុល្លារ​កាន់​ដៃចង្កូត​២០​ដុល្លារ​អូស​តាំងពី​ម៉ោង​២​យប់​រហូត​ដល់​ស្រែអំបិល ​ក៏​​ក្រឡាប់​នៅ​ស្រែអំបិល​ទៅ​។

លោកបន្តថា ​លោក​ដឹង​ហេតុការណ៍​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​១៤ ធ្នូ ​ដោយ​លោក​ដល់​ខេត្ត​តាំងពី​ម៉ោង​មួយ​យប់​។​ ការ​ពិត​លោក​ត្រូវ​ត្រឡប់​មក​ភ្នំពេញ​វិញ ​តាំងពី​យប់​ខូច​ឡាន ​តែ​បាន​ខាង​បង​ៗ​នៅ​ទីរួមខេត្ត​គាត់​ថា ​កុំ​ព្រួយ​ចាំ​ឲ្យ​​គេ​មក​យក​ឡើង​ទៅ​ខេត្ត​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post