header ads

Sponsor

កណ្ដាលៈ សូមកោត​សរសើរណាស់​ ចំពោះ​សមត្ថកិច្ចល្បាត​គោលដៅ២៤ម៉ោង ឃុំដំណាក់អំពិល (ផ្សារថ្នល់ទទឹង ) ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈកំពុងចេញល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតម៉ោងជិត១១យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែបានប្រទះឃើ​ញបងប្រុសម្នាក់ ហេតុតែទឹកចិត្តឪពុក គាត់បានបីកូននៅដៃ១ និងជិះកគាត់១ ធ្វើ​ដំណើ​រថ្មើ​ជើ​ងនៅតាមផ្លូវជាតិលេខ៤ ហើយគាត់ដើ​រតាំងពីថ្នល់ទទឹង បំណងទៅអង្គស្នួល តែដោយការ​អាណិតសមត្ថកិច្ច ដែលល្បាតសួរនាំ ហើ​យយករថយន្តស៊ឺរ៉ែននោះ  ជូនទៅដល់ផ្ទះ។

នេះបើ​តាមហ្វេសប៊ុករបស់បងប៉ូលិសប៉ុស្តិ៍គោលដៅ២៤ម៉ោង ឃុំដំណាក់អំពិល ផ្សារថ្នល់ទទឹង ឈ្មោះ Heng Vechea បានរៀបរាប់ប្រាប់ថា  "ម៉ោងជិត១១ហើ​យ បងអើ​យបង  ហេតុតែស្រលាញ់កូន បី១ ជិះក១ ដើ​រតាំងពីថ្នល់ទទឹងទៅអង្គស្នួល ឃើ​ញអាណិតយករថយន្តស៊ី​រ៉ែនជូនទៅដល់ផ្ទះ។ នឹកកាលខ្ញុំនៅតូច  មិនមានម៉ូតូឡានដូចឥឡូវទេ ខ្ញុំតែងតែជិះកពូដើ​រតាំងពីស្វាយឧត្តម ដល់អង្គស្នួល"

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post