header ads

Sponsor

ក្រចេះ៖ រថយន្តដឹកដំឡូងមីមួយគ្រឿង បើកលើផ្លូវសុខៗ ស្រាប់តែរេចង្កូតក្រឡាប់ បង្កទៅជាអគ្គិភ័យឆាប​ឆេះ បណ្ដាលឲ្យ​មនុស្សម្នាក់ស្លាប់ នៅក្នុងរថយន្តភ្លាមៗ​នៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២៖១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ07(ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែតលេខ​336-337 នៅចំណុ​ចថ្មបាំង ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី​ ខេត្តក្រចេះ ។

ក្រោយកើតហេតុគេឃើញ​រថយន្តពន្លត់អគ្គិ​ភ័យចំនួន២គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកចិត្របុរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានជួយអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំបីន សៀងហៃ ភេទប្រុស​ អាយុ១៩ឆ្នាំ មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បន្ទាប់មកសាកសព ត្រូវសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post