header ads

Sponsor

ក្រោយករណីរគ្រោះថ្នាក់ចរាចរណ៍កណ្ដាលក្រុងកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ដោយបែកក្បាលនេះ បង្កដោយរថយន្តធន់ធំមកនោះ មហាជនមានការរិះគន់ទៅអាជ្ញាធរយ៉ាងខ្លាំង ហើយក្នុងនោះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ក៏បានបញ្ចេញមតិផងដែរទៅលើករណីរថយន្តធំចូលក្រុងនេះ។

មកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩នេះ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានចេញសំណើរមួយឲ្យឯកឧត្តមវិល្លាម ធ្វើការកែតម្រូវអត្ថបទឡើងវិញ ត្រង់ឃ្លា«...សួរថាតើស្ដាប់សម្ដីចៅហ្វាយក្រុង និងស្ដាប់សម្លេងគីគី ព្រុស មួយណាពីរោះជាង...»

ទោះជាយ៉ាងនេះក្ដីឯកឧត្តមវិល្លាមក៏បានឆ្លើយតបភ្លាមៗផងដែរថា ៖

 

សម្រាប់ខ្ញុំ សិទ្ធិនៃការស្ដាប់របស់ខ្ញុំ គឺស្ដាប់ គីគីព្រុសវាពីរោះជាងហេីយពុំមានចេតនាណាហ៊ានទៅប្រមាថអស់លោកទេ នេះជាសេរីភាពនៃការស្ដាប់របស់ខ្ញុំ 

តែពាក្យមួយឃ្លាដែលងាយយល់នេះបេីបង្កជាការភ័ន្តច្រឡំ ខ្ញុំឯកភាពក្នុងការកែប្រែ ។ ដេីម្បីចៀសវាងនៃការភ័ន្តច្រឡំ និងកុំអោយរំខានពេលសាលាក្រុងមកប្ដឹងខ្ញុំ ! ដេីម្បីអោយសាលាក្រុងយកពេលនោះបំរេីសេវាសាធារណៈ ជាពិសេសយកពេលចាត់វិធានការលេីឡានធំចូលក្រុងវិញ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post