header ads

Sponsor

ភ្នំពេញៈ ដើម្បីលើកកម្ពស់សិទ្ធិស្រ្តីក្នុងស្ថាប័នរដ្ឋ កាន់តែមានកំណើនបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យតែងតាំងស្រ្តីជាអគ្គនាយកដ្ឋាន អគ្គនាយករង និងនាយកដ្ឋាន ព្រោះពួកគេមានសមត្ថភាពគ្រប់គ្រាន់។

ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចថា បើតែងតាំងហើយ ត្រូវតែផ្តល់ការងារឲ្យពួកគេធ្វើផង មិនមែនត្រឹមតែងតាំង ដែលមានតែឈ្មោះនោះទេ។

ក្នុងឱកាសប្រារព្ធទិវាស្រ្តីអន្តរជាតិ៨ មីនា ខួបលើកទី១០៨ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានថ្លែងថា ស្រ្តីមានតួនាទីជារដ្ឋលេខា, អនុរដ្ឋលេខាធិការ ជាគណៈអភិបាលខេត្ត, អភិបាលស្រុក មានហើយ ប៉ុន្តែនៅតាមបណ្តាអគ្គនាយករដ្ឋាន អគ្គនាយករងនិងនាយករដ្ឋាន មិនទាន់មានទេ ដូច្នេះត្រូវគប្បីពិនិត្យឲ្យឡើងវិញក្នុងការគ្រប់គ្រង។

សម្តេច បន្តថា ស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ហើយ ។ បើជាអគ្គនាយកតែម្តង គឺល្អ។ ប៉ុន្តែបុរសក៏ត្រូវកាន់កាប់កន្លែងនោះផងដែរ។ នាយកដ្ឋានម្នាក់ផងដែរ។ ត្រូវតែងតាំងហើយ ត្រូវផ្តល់ការងារឲ្យពួកគាត់ផង។ កុំឲ្យលេចលឺថា ពួកគាត់មិនបានមុខងារទាំងនោះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post