header ads

Sponsor

កោះកុងៈ បុគ្គលិកក្រុមហ៊នជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅខាងក្រោយព្រះអង្គគោកធ្លក ក្នុងភូមិចាំយាមឃុំប៉ាក់ មណ្ឌល់សីម៉ា ខេត្តកោះកុង ដោយមិនដឹងមូលហេតុនៅឡើយ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ចឺង ហៃជា អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរជាបុគ្គលិកគណនេយ្យក្រុមហ៊ុនលីវដា ស្នាក់នៅក្រុមហ៊ុនអិលវ៉ាយភីគ្រុប ខេត្តកោះកុង។

ស្ថានភាពសាកសព មានស្នាមរបួសនៅលើដងខ្លួនជាច្រើនកន្លែង ដោយត្រូវវត្ថុរឹង និងបែកមុខ របួសត្រងក្បាល បង្ហាញថា ជាអំពើឃាតកម្ម បង្កឡើងដោយជនមិនស្គាល់មុខ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជាអំពើឃាតកម្ម ដោយជនរងគ្រោះ ទំនងជាត្រូវគេសម្លាប់នៅកន្លែងផ្សេង ហើយដឹកសាកសពមកបោះចោលនៅកន្លែងកើតហេតុនេះ ទើបព្រឹកព្រលឹមឡើង ប្រជាពលរដ្ឋប្រទះឃើញ ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ធ្វើកោសល្យវិច្ឆ័យ ដើម្បីបើកការស៊ើបអង្កេតបឋមទៅក្នុងក្រុមហ៊ុនលីវដា និងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដែលជនរងគ្រោះធ្វើការ និងស្នាក់នៅទីនោះ។

សមត្ថកិច្ចកំពុងដុតដៃដុតជើង បើកការស៊ើបអង្កេត ដើម្បីវែកមុខឃាតកក្នុងរឿងក្ដីឃាតកម្មលើជនជាតិចិនម្នាក់នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post